សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមស្រាវជ្រាវព្រំដែនកម្ពុជា - វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា
June 14, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទីរ អាគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមស្រាវជ្រាវព្រំដែនកម្ពុជា - វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ប្រតិភូក្រុមការងារស្រាវជ្រាវព្រំដែន កម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក កងកម្លាំងវរព្រំដែន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ និងទ្វេភាគី និងអស់លោក លោកស្រី ដែលជាសមាជិកអនុគណៈកម្មាធិការព្រំដែនខេត្តជាច្រើនរូបទៀត។

      មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្តនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម និងសម្ដែងនូវការអរគុណចំពោះឯកឧត្តមបណ្ឌិតសភាពចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគណៈប្រតិភូអមដំណើរដែលបានអញ្ជើញ ចុះមកបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពព្រំដែន នៅក្នុងភូមិសាស្ត្រខេត្ដស្វាយរៀង នាពេលនេះ។ ក្នុងនាមអនុគណៈកម្មាធិការព្រំដែនខេត្ត ឯកឧត្ដមសូមសម្ដែងនូវការគាំទ្រ និងសហការសម្របសម្រួលជានិច្ចជាមួយក្រុមការងារ ដើម្បីគាំទ្រកិច្ចការដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានលទ្ធផលជោគជ័យ សម្រាប់ជាប្រយោជន៍របស់ប្រទេសជាតិយើងនិយាយជារួម និងក្នុងខេត្តស្វាយរៀងនិយាយ ដោយឡែក ។ 

      ជាមួយឯកឧត្តម ក៏បានស្នើដល់កងកម្លាំងដែលកំពុងឈរជើង ការពារនៅតាមខ្សែបន្ទាត់ព្រំដែន រដ្ឋបាលក្រុង ស្រុកជាប់ព្រំដែន ត្រូវត្រៀមសហការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជាមួយក្រុមការងារ រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឲ្យការចុះបំពេញបេសកកម្ម សិក្សាស្រាវជ្រាវតាមខ្សែបន្ទាត់ព្រំដែននៅ ខេត្ដស្វាយរៀង ទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការដែលបានគ្រោងទុក ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ