រដ្ឋបាលខេត្តសៀមរាប ចុះចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាជនចំនួន ១១៩១ក្បាលដី នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម
June 14, 2019 អ្នកទស្សនា :

      ថ្ងៃសុក្រ ១២កើត ខែសេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចុងកៅស៊ូចំនួន ១១៩១ក្បាលដី។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក អភិបាលក្រុងសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញ និងអាជ្ញាធរឃុំ សង្កាត់។

      លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចុងកៅស៊ូ សរុបមានចំនួន ១២៩៦ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនោះមានចំនួន ១១៩១ប័ណ្ណ។ ចំពោះក្បាលដីនៅសល់ពុំទាន់អាចចេញប័ណ្ណបានសរុបមានចំនួន ១០៥ក្បាលដី ដែលមានការពាក់ព័ន្ធនឹងក្បាលដីគ្មានទិន្នន័យ ការជំទាស់តវ៉ាផ្លូវ ប្រឡាយ និងបុរាណដ្ឋាន។ 

      ចំពោះក្បាលដីគ្មានទិន្នន័យ មន្ទីរនឹងសហការទំនាក់ទំនងជាមួយម្ចាស់ក្បាលដីឲ្យមកធ្វើការចុះ បញ្ជីដី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ស្របតាមនិតិវិធី ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋនាពេលខាងមុខ។

     ទន្ទឹមនេះ លោក បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញក្នុងការរៀបចំចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធនេះ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ