អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា
June 13, 2019 អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ១១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា។

      លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមវាយតម្លៃថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍអាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងខេត្ត ឲ្យបងប្អូនពាណិជ្ជករ សេវាករ អាជីវករ មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ទទួលបានចំណេះដឹង និងព័ត៌មានទូទៅស្តីពីកម្មសិទ្ធិបញ្ញា ការចុះបញ្ជីម៉ាក ការប្រកួតប្រជែងមិនស្មោះត្រង់ជាដើម ក្នុងគោលដៅជំរុញអាជីវកម្មខ្នាតតូច និងមធ្យមឲ្យកាន់តែល្អប្រសើរឡើង និងមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារបន្ថែមទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ