អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការ "ផ្សព្វផ្សាយ និងការផ្គត់ផ្គង់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដល់កសិករដែលមានតម្រូវការដាំដុះដំណាំបន្លែ"
June 13, 2019 អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ១១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការ (ប ស ប ក) ក្នុងសិក្ខាសាលាស្តីពីការ "ផ្សព្វផ្សាយ និងការផ្គត់ផ្គង់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការដាំដុះដំណាំបន្លែ"។

      លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃនេះ នឹងកំដរធាតុចូលបន្ថែមដល់អាជ្ញាទៅក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធអំពីផលប្រយោជន៍ នៃការដាំដុះបន្លែនិងដំណាំរួមផ្សំជាលក្ខណៈគ្រួសារសម្រាប់ធានាបង្កើនប្រភពចំណូល ការសន្សំសំចៃថវិកា ធានាសុវត្ថិភាពចំណីអាហារក្នុងក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល ជាពិសេសគឺប្រជាពលរដ្ឋក្នុងខេត្តកោះកុងយើងផ្ទាល់តែម្ដង។ ដូចនេះខ្ញុំសូមស្នើដល់លោក លោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលានាពេលនេះ សូមយកចិត្តទុកដាក់តាមដានស្ដាប់ការពន្យល់ ការណែនាំនានារបស់គ្រូឧទ្ទេស៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ