អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣
June 13, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមកតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បានណែនាំទៅ ដល់សមាជិកក្រុមប្រឹក្សាខេត្ត ដែលទើប តែង តាំងថ្មី ក្នុងអាណត្តិទី៣នេះ ត្រូវប្រញាប់ទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពពុករលួយ អោយ បាន ទាន់ពេលវេលាតាមច្បាប់បានកំណត់។

      ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្តតាកែវ ចំនួន២៧នាក់នៅក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា សមាជិកក្រុមប្រឹក្សាក្រុងស្រុកទាំងអស់ ជាពិសេសអ្នកជាប់ឆ្នោតដែលជាសមាភាពថ្មី ដែលពីមុនមិនជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុល ត្រូវតែប្រកាសទ្រព្យសម្បត្តិនិងបំណុលយ៉ាងយូរបំផុត៣០ថ្ងៃក្រោយប្រកាស់ចូលកាន់តំណែង។ ដោយឡែកចំពោះចំពោះមាជិកក្រុមប្រិក្សាខេត្តដែលលាលែងឬមិនជាប់ឆ្នោតក្ដី ដែលមិនមានមុខងារត្រូវប្រកាស់ទ្រព្យសម្បត្តិនិងបំណុលក៏ត្រូវតែទៅប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួន នៅអង្គភាពប្រឆាំងអំពើពុករលួយជាលើកចុងក្រោយផងដែរ។

      ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលគឺជាកាតព្វកិច្ចដែលសមាជិកក្រុមប្រិក្សាខេត្ត ក្រុងស្រុកទាំងអស់ត្រូវតែបំពេញឲ្យបានរួសរាន់ហើយក៏ត្រូវបំពញដោយភាពស្មោះត្រង់ ជៀសវាងមានបញ្ហាអ្វីមួយនៅពេលដែលអង្ភភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត បែរជាមានបញ្ហាមិនប្រក្រតីដែលនាំអោយមានបញ្ហាដល់ខ្លួនទៅវិញ។

      នៅក្នុងឱកាសនោះដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិថ្មី ត្រូវប្រឹងប្រែងបំពេញការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមដាន និងជំរុញការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត និងមន្ត្រីដែលបំពេញការងារបំរើប្រជាពលរដ្ឋអោយបានជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបម្រើសេវាសាធារណៈជូនបងប្ងូនប្រជាពលរដ្ឋនិងដំណើរការអភិវឌ្ឍន៍ក្នុងខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសនាំមកនូវប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ