អភិបាលរងខេត្តរតនគិរី  អញ្ជើញចូលរួមចុះសួរសុខទុក្ខប្រតិបត្តិករបោសសម្អាតមីននៅក្នុងខេត្ត
June 13, 2019 អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ១១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានអញ្ជើញអមដំណើរឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខប្រតិបត្តិករបោសសំអាតមីន របស់អង្គការ MAGនិងអង្គការNPAដែលកំពុងឈរជើងបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

      បើតាមការធ្វើបទបង្ហាញរបស់ប្រធានកម្មវិធីបោសសំអាតមីននៃអង្គការទាំងពីរបានគូសបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩អង្គការMAGនិងNPAបានធ្វើការបោសសម្អាតផ្ទៃដីបង្ករបង្កើនផលនិងផ្ទៃដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីមានទំហ៊ំ៤៥៩៣៩,៧៩៥ម៉ែត្រការ៉េ មានអ្នកទទួលផលចំនួន១.៥៦៥គ្រួសារស្មើនិងចំនួនមនុស្ស៨.៤៥២ បានរកឃើញគ្រាប់បែកចង្កោមចំនួន៣៧.៩៨៥គ្រាប់។

      បន្ទាប់ពីលោក ញ៉ែម សំអឿន​ អភិបាលរងខេត្តនិងជាប្រធានម៉ាពូ ខេត្តមានមតិស្វាគមន៍រួចមក ឯកឧត្តម សែម សុវណ្ណនី មានប្រសាសន៍ថា ការងារបោសសំអាតមីនជាការងារមួយដែល រាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និង ប្រតិបត្តិករសកម្មភាពមីនជាតិ និង អន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរំដោះផ្ទៃដីដែលមានមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឲ្យប្រជាពលរដ្ឋយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមមានប្រសាសន៍ទៀតថា យោងតាមការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ដែលទើប នឹង  បញ្ចប់នៅឆ្នាំ ២០១២ និងការស្រាវជ្រាវបន្ថែមមួយចំនួនទៀត នៅភាគខាង កើត ប្រទេស បានឲ្យដឹងថា កម្ពុជានៅមានផ្ទៃដីដែលសង្ស័យថាមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាយប៉ាយពេញផ្ទៃប្រទេស ដែលត្រូវការបោសសំអាតប្រមាណ២ពាន់គីឡូម៉ែត្រក្រឡា ហើយ នឹង   ត្រូវប្រើរយៈពេល ១៥ ឆ្នាំ ថវិកាប្រមាណ ៤៥០ លានដុល្លាអាមេរិក សម្រាប់ការ បោស សំអាត។

      ឯកឧត្តម អនុប្រធានទី២បានផ្តាំផ្ញើទៅដល់ ប្រតិបត្តិករដោះមីន ត្រូវយកចិត្តទុកដាក់ទៅលើ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការ បោស សំអាតគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយ ស្មារតីទទួលខុសត្រូវ គុណភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ដីជូន ប្រជាពល រដ្ឋ យកទៅ ប្រើប្រាស់ក្នុងរបរកសិកម្ម ប្រកប ដោយ  សុវត្ថិភាព។  ឯកឧត្តមក៏បានប្រគល់អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងសម្តេចកិតិព្រឹទ្ធបណ្ឌិតជូនប្រតិបត្តិករបោសសំអាតមីនអង្គការទាំងពីររួមមាន៖  មី ទឹកត្រី ទឹកស៊ីអ៊ី ទឹកសុទ្ធ ទឹកក្រូចនិង ផ្តល់ថវិកាជូនអង្គការទាំងពីរ២លានរៀល។ បន្ទាប់មកឯកឧត្តម និងអ្នករួមដំណើរក៏បានអញ្ជើញទៅពិនិត្យ មើលសកម្មភាព កំចាត់មីននៅទីតាំងចំការមីនផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ