រដ្ឋបាលខេត្តរតនគិរី ធ្វើពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សារតនគិរីអាណត្តិទី៣
June 14, 2019 អ្នកទស្សនា :

      ក្រុមប្រឹក្សាអាណត្តិទី៣ខេត្តរតនគិរីចំនួន ១៩ រូបបានប្រកាសចូលកាន់តំណែងកាល ពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ និងមានការ ចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត  ។
      ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីបានមានប្រសាសន៍អោយដឹងថា បច្ចុប្បន្ននេះខេត្តរតនគិរីមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ និងសមិទ្ធផល នានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន, សេរី ត្រឹមត្រូវ និងយុត្តិធម៌ ផងដែរ ។ 
      យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្ត រតនគិរីចំនួន១៩រូប ក្នុងអាណត្តិទី៣ ក្នុងនោះឯកឧត្តម ណាប់ ប៊ុនហេង ជាប្រធាក្រុមប្រឹក្សាខេត្តរតនគិរី ដោយឡែក ១៨ រូបជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ។     
      មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី  បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តរតនគិរីអាណត្តិថ្មី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តអោយមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
      ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅ មកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃ វិមជ្ឈការនិងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យ សម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួមក្នុងការអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រ ។
     ឯកឧត្តមបានជម្រុញអោយក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូលស្របតាម គោលការណ៍ និងនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់ និងត្រូវយក ចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជាការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់ខេត្ត ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន និង ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ