អាជ្ញាធរខេត្តស្វាយរៀង ប្រជុំស្តីពីវិធានការបន្ទាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺបេសជ្រូកអាហ្វ្រិក
June 13, 2019 អ្នកទស្សនា :

      ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តសារាចរណ៍ណែនាំលេខ២៣២ សរណន កសក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសេចក្តីណែនាំលេខ០០២/១៩ សណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺបេសជ្រូកអាហ្វ្រិក របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

      អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រតិភូនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងលោក លោកស្រីនាយរង រដ្ឋបាលសាលាខេត្តស្វាយរៀង។

      យោងតាមសេចក្តណែនាំរដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការជាក់លាក់មួយចំនួនដើម្បីទប់ស្កាត់ជម្ងឺបេស្តជ្រូកអាហ្វ្រិកមានដូចខាងក្រោម៖ ១.ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជម្ងឺបេស្តជ្រូកអាហ្វ្រិក តាមដានស្រាវជ្រាវ ទៅលើសុខភាពជ្រូកទូទាំងខេត្ត និងត្រូវអនុវត្តវិធាន ការជីវសុវត្ថិភាព អនាម័យនៅគ្រប់កន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំជ្រូក និងទីផ្សារជ្រូកជាដើម។ ២.ទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកតាមគ្រប់រូបភាព មធ្យោបាយដឹកជញ្ជូន ពីប្រទេសវៀតណាមដែលគ្មានច្បាប់អនុញ្ញាត ពិសេសមិនបានពិនិត្យត្រឹមត្រូវពីសុខភាពសត្វ។ ៣.បង្កើនការអង្កេតតាមដាន ឃ្លាំមើលសុខភាពសត្វជ្រូកនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹម និង កសិដ្ឋានជាប្រចាំ។ ៤.ធ្វើការសហការអោយបានល្អជាមួយភាគីវៀតណាម ក្នុងការផ្លាស់ប្តូរពត៌មានទាក់ទងនឹងជម្ងឺ ដើម្បីធ្វើការទប់ស្កាត់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ៥.អប់រំណែនាំដល់ប្រជាជន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិតពីការរៀបចំ ទ្រុង ការថែទាំផ្តល់ចំណី តាមដានសុខភាព និងវិធានសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ៦.បន្តការផ្សព្វផ្សាយដល់ប្រជាជន អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងដែលបណ្តាលមកពីជម្ងឺបេស្តជ្រូក អាហ្វ្រិក។ ៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យ និងរកដំណោះស្រាយនូវ រាល់បញ្ហា និងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ