រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធខួបលើកទី៧០ទិវាកុមារអន្តរជាតិខួបលើកទី១៨ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩
June 13, 2019 អ្នកទស្សនា :

      នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាខេត្តស្វាយរៀង បានប្រារព្ធខួបលើកទី៧០ទិវាកុមារអន្តរជាតិខួបលើកទី១៨ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ នៅអនុវិទ្យាល័យស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីមន្ត្រីររាជការ លោកគ្រូអ្នកគ្រូ សរុបវត្តមានប្រមាណ៣០០នាក់ នាព្រឹកថ្ងៃពុធ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

      ក្នុងពិធីនេះក៏មានចែកជូននូវសម្ភារៈសិក្សាដល់សិស្សក្នុងម្នាក់ៗទទួលបានសៀវភៅ០២ក្បាលប៊ិច០២ដើមថវិកា៥០០០រៀល និងសិស្សពូកែពីលេខ០១ដល់លេខ០៣ ចំនួន២១នាក់ទទួលបានថវិកាបន្ថែម៥០០០រៀលលោកគ្រូអ្នកគ្រូ១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០០០រៀលផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ