រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយនូវឯកសានៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ
June 13, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិព្រៃមាន់ ភូមិចក និងភូមិឫស្សី និងបិទផ្សាយជាសាធារណៈនូវឯកសានៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋជូនប្រជាពលរដ្ឋ ភូមិប៉ោយស្វាយ ភូមិសាលាឆេះ និងភូមិទេពកោសា ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

      លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲដឹងថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។

      លោក រ៉ូ បូរ៉ា បញ្ជាក់ថា៖ កន្លងមក ខេត្តបននទាយមានជ័យ បានធ្វការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១២៤,៨៩០ប័ណ្ណ ក្នុងនោះមានការឧបត្ថម្ភគាំទ្រថវិកា ពីដៃគូអភិវឌ្ឍន៍ គម្រោងម្ចាស់ផ្តល់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀតអនុវិស័យរដ្ឋបាលដីធ្លីខេត្តបាននឹងកំពុងបន្តក្នុងស្រុកព្រះនេត្រព្រះ ដែលត្រូវបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនាពេលនេះមានចំនួន ៣ភូមិ ដែលមានក្បាលដីសរុប ១៦៤២ក្បាលដី។

      ក្នុងឱកាសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ កន្លងមកខេត្តបន្ទាយមានជ័យ ក៏ដូចជាស្រុកមង្គលបូរី តំបន់គឺធ្លាប់មានបញ្ហាវិវាទដីធ្លីជាច្រើនបានកើតមានឡើង ហើយបញ្ហាវិវាទទាំងនោះ កើតឡើងដោយសារតែដីធ្លីទាំងអស់នោះមិនទាន់បានចុះបញ្ជីនៅឡើយ (មិនមានប័ណ្ណកម្មសិទ្ធិ) ដោយឡែកបច្ចុប្បន្ន បញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ដោយសារតែមានការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី។ ជាពិសេស ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦នេះ។

      លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ផងដែរថា៖ ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវ សុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះក្រោយពីការធ្វើការចុះបញ្ជី ធ្វើប័ណកម្មសិទ្ធិនេះហើយ ប្រជាពលរដ្ឋយើង គឺមានការប្រើប្រាស់ដីធ្លីជាមធ្យោបាយ សម្រាប់កសាងជីវភាពរស់នៅឲសម្បូរសប្បាយ តមរយះការកសាងភូមិដ្ឋាន ផ្ទះសម្បែង ធ្វើស្រែចម្ការ និងដំណាំដាំដុះផ្សេងៗ។

      ទន្ទឹមនឹងនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិ អាចឆ្លុះបញ្ជាំងនូវទីផ្សារដី ដែលម្ចាស់កម្មសិទ្ធិ អាចយកទៅប្រើប្រាស់ក្នុងការលក់ដូរដី, បន្តមរតក ឬដាក់បញ្ចាំនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ។

      ជាមួយគ្នានោះ លោកស្រី ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយពេល១៥ដេីម្បីមានលទ្ធភាពអោយម្ចាស់ដីនិងនាកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារនិងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ