អភិបាលខេត្តកំពង់ធំ ទទួលជួបមន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីស្វែងយល់ពីដំណើរការការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២
June 13, 2019 អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ចជំហាន២ (LASED II) បានទទួលជួបមន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(UNOHCHR) ដើម្បីស្វែងយល់ពីដំណើរការការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ស្តិតនៅក្នុងឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ នាថ្ងៃពុធ ១០ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

      បន្ទាប់ពីបានជួបពិភាក្សាសាកសួរព័ត៌មានឥតអស់រយៈពេលជាង២ម៉ោងរួចមក មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(UNOHCHR) បានយល់អំពីស្ថានភាពអនុវត្តគម្រោងសម្បទានសង្គមកិច្ច នឹងបានយល់អំពីការចាប់ខ្លួនលោកស្រី អ៊ាវ ម៉េង មិនមែនទាក់ទងនឹងករណីតវ៉ាដីធ្លីទេ គឺទាក់ទងនឹងករណីបង្កហិង្សា។

      ក្នុងឱកាសនោះដែររដ្ឋបាលខេត្តក៏សូមស្វាគមន៍ដល់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបានចុះសិក្សាស្វែងយល់ព័ត៌មានពិតពីគម្រោង និងស្នើសុំឲ្យបន្តចូលរួមគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគម្រោង LASED II ដើម្បីរួមគ្នាដោះស្រាយនូវទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយនិងយោគយល់គ្នា។

      សូមរំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងមក ក្រុមប្រឹក្សាឃុំដូង បានប្រជុំឯកភាពគ្នា ស្នើសុំរៀបចំដីដែលជាតំបន់វាលស្មៅ និងជាតំបន់ព្រៃរេចរឹល ធ្វើជាដីសម្បទានសង្គមកិច្ច ដោយសំអាងថាពុំមានប្រជាពលរដ្ឋបង្កបង្កើនផល និងប្រើប្រាស់អាស្រ័យផលលើដីទាំងនេះឡើយ ហើយដោយមានគ្រួសារក្រីក្រ នៅក្នុងឃុំដូងខ្វះដីលំនៅឋាន និងដីកសិកម្មប្រមាណ៨១១គ្រួសារ ដែលបានកំណត់ និងវាយតម្លៃយ៉ាងច្បាស់លាស់ ពីអាជ្ញាធរភូមិ ឃុំ ចាស់ទុំព្រឹទ្ធាចារ្យក្នុងស្រុក ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយគ្រួសារក្រីក្រទាំងនេះគឺមានភូមិសាស្ត្រនៅក្នុងឃុំដូង មិនមានមកពីខាងក្រៅឡើយ៕ រតនា

ភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ