ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បាននាំយកអំណោយមុស្សធម៌ ចែកជូន ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាត
December 13, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស២០១៧នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាហេរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប បាននាំយកអំណោយមុស្សធម៌ ចែកជូន ចាស់ជរា ១៧ គ្រួសារ ជនពិការ ២នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៦គ្រួសារ សរុប ៥៥ គ្រួសារ មកពី ៣ ឃុំក្នុងស្រុកស្វាយទាបគឺឃុំ កណ្តៀងរាយ ២២ គ្រួសារ ឃុំប្រសូត្រ ១៦ គ្រួសារ និងឃុំសំបួរ ១៧ គ្រួសារ ។ ក្នុងឱកាសនោះ លោកជំទាវ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកឲ្យចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យភូមិ សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។ ស្បៀង និងសម្ភារដែលបានចែកជូនទាំង ៥៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គក្រ កន្ទេល ១ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មី ១កេស មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០.០០០រៀល ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ