អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តដល់ស្រ្តីឲ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានចូលរួមដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ
June 12, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ នាថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្តដល់ស្រ្តីទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព ឲ្យមានទាំងចំណេះ និងជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ និងចូលរួមអភិវឌ្ឍន៍ក្នុងអង្គភាព ស្ថាប័ននានារបស់រដ្ឋ ក៍ដូចជាវិស័យឯកជនផងដែរ។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ស្រ្តីជាឆ្អឹងខ្នងដ៍មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព  ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី បានចាត់ទុកស្រ្តីជាមាតានៃពិភពលោក ជាកម្លាំងដែលមិនអាចខ្វះបានក្នុងសង្គមជាតិ  សំរាប់ចូលរួមគ្រប់សកម្មភាពក្នុងការលើកកម្ពស់យេនឌ័រ  សមធម៌ រវាងស្រ្តីនិងបុរស អោយមានភាព ទូលំទូលាយ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(ស៊ី-ដ)។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់ការជួញដូរផ្លូវភេទ និងលើកគុណតម្លៃ ព្រមទាំងតួនាតីស្ត្រី ក្នុងវិស័យនានា រួមទាំងក្នុងវិស័យទេសចរណ៍ផងដែរ ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រីអោយប្រសើឡើង។

      លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍បានមានប្រសាសន៍លើកឡើងថា៖ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដូចជា៖ ១.ស្រ្តីបំពេញតួនាទី(តាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រចិត្ត និងការតព្វកិច្ចជាមេផ្ទះ)។ ទី២.ស្រ្តីថែរក្សាសង្គមគ្រួសារ(ណែនាំអបរំកូនចៅឲ្យក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃ ទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។ ទី៣.ស្រ្តីអាចបង្កើតការងារដោយខ្លួនឯង(តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម)។ ទី៤.ស្រ្តីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស(ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យរាល់គ្រប់បញ្ហា។

      ដូច្នេះតាមរយះវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ  អាជីវករ សិស្សានុសិស្ស អោយកាន់តែយល់ដឹងពីតួនាទី ភារៈកិច្ចក្នុងការចូលរួមរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបានស្តាប់ការផ្សព្វផ្សាយនូវអនុសាសន៍១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ០៤ ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៍សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។

      បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ១៧០១នាក់ មានស្ត្រីជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ កំពុងមប្រើការងារនៅតាមមន្ទីរស្ថាប័នរដ្ឋជុំវិញខេត្ត សរុបចំនួន ៦៥៥នាក់ ស្មើនឹង ៣៨.៥០%៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ