អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់លិខិតទទួលដីបន្ថែមចំនួន ១០.០០០ ម៉ែត្រការេ៉ សម្រាប់ប្រជាពលរដ្ឋចំនួន ១៨៤ គ្រួសារ
June 11, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ៩ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់លិខិតទទួលដីបន្ថែមចំនួន ១០.០០០ ម៉ែត្រការេ សម្រាប់ប្រជាពលរដ្ឋចំនួន ១៨៤ គ្រួសារ ស្ថិតនៅឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

      សូមបញ្ជាក់ថា កន្លងមក ប្រជាពលរដ្ឋដែលបានរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែង ហើយបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុមហ៊ុនយូញៀន ធ្លាប់បានទទួលដីចំនួន ២៥.០០០ ម៉ែត្រការេ រួចមកហើយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចបង្កបង្កើនផលដំណាំតាមលទ្ធភាពសមរម្យ៕ មុនីរម្យ
 
ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ