អភិបាលខេត្តកោះកុង ដឹកនាំអាជ្ញាធរក្រុង មន្ទីរបរិស្ថាន ចុះផ្សព្វផ្សាយអប់រំយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរតាមព្រែកោះប៉ោត្រូវចេះរក្សាអនាម័យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
June 11, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោកអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរក្រុង មន្ទីរបរិស្ថាន បានអញ្ជើញចុះផ្សព្វផ្សាយអប់រំយល់ដឹង ដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរតាមព្រែកោះប៉ោ (ផ្ទះក្រហម) ត្រូវចេះរក្សាអនាម័យទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំអោយសំរាមនៅក្រៅធុង។
      លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ការរៀបចំទុកដាក់សំរាមអោយល្អត្រឹមត្រូវឱ្យមានសុខភាពមាំមួន ខណៈរដូវវស្សាប្រឈមនឹងជម្ងឺគ្រុនឈាម នាថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ 
ម៉្យាងទៀត បរិស្ថានសោភណ្ឌភាពមូលដ្ឋាន និងទីក្រុងស្រស់បំព្រងគួរឱ្យចង់រស់នៅ។ កាបោះចោល សំរាមពាសវាលពាសកាលក៏រងការផាកពិន័យជាថវិកាផងដែរ ចាប់ពី២០០០០រៀល និងដល់៤០ លានរៀល។ បន្ថែមលើនេះដែរ លោកជំទាវ មិថុនា ភូថង ក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយខ្លឹមសារថែរក្សាការពារ បរិស្ថានតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋកាន់ខ្លាំងក្លាថែមទៀត៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ