រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ២០០៧-ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩
June 11, 2019 អ្នកទស្សនា :

       លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩នៅសាលប្រជុំខេត្តកំពង់ឆ្នាំងក្នុងពិធីប្រារព្ធខួបលើកទី១២ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ២០០៧-ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកឡុង ឈុនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនជាអតីតយុទ្ធជននិងជាគ្រួសារអតីតយុទ្ធជនដែលជាសមាជិកសមាគមយុទ្ធជនកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងអង្គពិធីសរុប៣៩៥នាក់ ។

      លោកអៀង វុធ បានមានប្រសាសន៍បន្តថាៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាបន្តបន្ទាប់ ដូចជាការផ្ដលដី់សម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កសាងភូមិអភិវឌ្ឍន៍យោធិនពិការ និងបានកំពុងបំពេញតួនាទីដ៏សំខាន់។ ការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក និងចលនាប្រឡងប្រណាំង ពូកែដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមរបស់អតីតយុទ្ធជននិងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។

      លោក អៀង វុធ ក៏បានអំពាវនាវដល់គ្រប់ស្ថាបន មន្ត្រីរាជការ អតីតយុទ្ធជនយុទ្ធជន និង យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋព្រមទាំងដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលផ្នែកឯកជនទាំងអស់ សូមជួយឧបត្ថម្ភគាំទ្រ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជនយុទ្ធនារីដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែនដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិ
អង្គរដ៏បវរនៃយើង ។
      លោក ឧត្តមសេនីយទោ ធន ធឿន ប្រធានសគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុងឆ្នាំ២០១៨ សមាគមន៍មានសមាជិកអតីតយុទ្ធជន ចំនួន២៩៧៨នាក់ ក្នុងនោះមានគ្រួសារពលីចំនួន៩៨២នាក់ គ្រួសារជនមរណៈចំនួន១៧៧នាក់ ជនពិការចំនួន១០៣២នាក់  និវត្តន៍ជន៧៣២នាក់ ជនបាត់បង់សមត្ថភាពចំនួន៥៥នាក់ ។ នៅក្នុងឆ្នាំ២០១៨នេះដែរសមាជិកសមាគមទទួលមរណៈភាពចំនួន៦៨នាក់ គ្រួសារពលី ចំនួន១៥នាក់ គ្រួសារជនមរណៈចំនួន២នាក់ ជនពិការចំនួន២៧ និវត្តន៍ជន១៩នាក់ ជនបាត់បង់សមត្ថភាព៥នាក់ ។ បានប្រគល់ថវិកាដល់គេហដ្ឋាននៃគ្រួសារសព ចំនួន៦៨សព ស្មើនិងទឹកប្រាក់២៧២,០០០,០០០រៀល ក្នុងនោះថវិកាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចំនួន៩២លានរៀល និង ថវិកាបេលាមរណៈសង្រ្គោះ១៨០លានរៀល ។   
      ក្នុងឱកាសនោះ គណៈអធិបតីបានចែកអំណោយដល់សមាជិកអតីតយុទ្ធជននិង និវត្តន៍ជន ចំនួន១០០នាក់ផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ