អភិបាលខេត្តស្ទឹងត្រែង សំណេះសំណាល​សាកសួរសុខទុក្ខ និងអបអរសាទរទិវាកុមារអន្តរជាតិ១ មិថុនា នៅមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់
June 11, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំលោក លោកស្រី សមាជិក សមាជិកាសាខា លោកនាយកសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ ព្រមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជាចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩។

      ក្នុងឱកាសនោះ ឯកឧត្ដម បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាក និងតម្រូវការជាក់ស្តែងរបស់ប្អូនៗកូនក្មួយទាំងអស់ក្នុងពេលបច្ចុប្បន្ន សាខាកាកបាទក្រហមកម្ពុជាបានស្វែងរកជំនួយពីសប្បុរសជននានា រួមជាមួយថវិការបស់សាខាផ្ទាល់ ដើម្បីទិញកង់ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនផ្តល់ជូនកូនក្មួយ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសិក្សានៅឯសាលារៀន ហើយអ្វីដែលសំខាន់នោះសាខានឹងនៅតែបន្តជួយដល់ក្មួយៗជារៀងរាល់ខែ តាមរយៈផ្តល់ជូនជាស្បៀងអាហារ និងថវិកាដល់មណ្ឌលកុមារកំព្រា។

      ឯកឧត្ដម ក៏បានបន្តថា ការលំបាករបស់ក្មួយទាំងអស់គ្នាត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាលោកយាយរបស់កូនក្មួយទាំងអស់ តែងតែយកចិត្តទុកដាក់ នឹងផ្តល់នូវក្តីសង្ឃឹម ភាពកក់ក្ដៅ នឹងក្តីស្រឡាញ់ នឹងមិនទុកឱ្យក្មួយណាម្នាក់ឯកការឡើយ ដូច្នេះហើយសូមក្មួយៗបន្តរខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត។

      អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមសាខាស្ទឹងត្រែង បានប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ក្នុងខែទី៦នេះ រួមមាន៖ កង់ចំនួន១៦គ្រឿង អង្ករ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអីវ២យួរ សៀវភៅសរសេរ ៣៦០ក្បាល ប៊ិច ២០០ដើម វចនានុក្រមអេឡិចត្រូនិច កាណាតិចចំនួន ១៦គ្រឿង និងថវិកាចំនួន១.០៥០.០០០៛ និងប្រាក់ដុល្លារចំនួន១២០ដុល្លារ ដើម្បីផ្តល់ជូនក្នុងឱកាសនោះផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ