អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យការរៀបចំបន្ទប់រៀនបណ្តោះអាសន្ននៅឃុំឆ្នុកទ្រូ ក្រោយពីអគារសិក្សា៣ខ្នងត្រូវភ្លើងឆេះ
June 11, 2019 អ្នកទស្សនា :

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរបានអញ្ជើញចុះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួបជាមួយមន្ត្រីអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ នៅសាលាយុគន្ធរក្នុងឃុំឆ្នុកទ្រូ ពិភាក្សានិងពិនិត្យមើលការរៀបចំបន្ទប់សម្រាប់អោយសិស្សានុសិស្សបានរៀនជាបណ្តោះអាសន្ន ក្រោយពីអគារសិក្សាចំនួន៣ខ្នងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩។

      លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈអគារសិក្សាដែលត្រូវអគ្គិភ័យឆេះបំផ្លាញកាលពីថ្ងៃអាទិត្យនោះ មានចំនួន៣ខ្នង ក្នុងនោះមានអគារសាលាមតេយ្យមួយខ្នង១បន្ទប់ បណ្តោយប្រវែង១២ម៉ែត្រនិងទទឹង៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីនិងសាលាបឋមសិក្សាមាន២ខ្នង៦បន្ទប់ធ្វើពីឈើប្រក់ស័ង្កសី។

      លោកប្រធានមន្ទីរបានអោយដឹងទៀតថា ក្រោយពីអគារសិក្សានេះត្រូវភ្លើងឆេះមន្ទីរបានសហការជាមួយការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី និង លោកគ្រូ អ្នកគ្រូសុំខ្ចីសាលាឆាន់វត្តយុគន្ធជាបន្ទប់អោយសិស្សបានរៀនជាបណ្តោះអាសន្នសិនហើយសិស្សផ្អាករៀនតែថ្ងៃចន្ទមួយថ្ងៃប៉ុណ្ណោះ ដោយពួកបានចូលរៀនវិញនៅថ្ងៃអង្គារ៍ទី១១ មិថុនានេះ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានសំដែងនូវការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានឆេះបំផ្លាញអគារសិក្សារួមទាំងសម្ភារះមួយចំនួនផងដែរ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ជាបន្តទៀតបើទោះបីជួបការលំបាកខ្លះៗក៏ដោយ។

      ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឧបត្ថម្ភថវិកាចំនួន៧ ០០០ ០០០ រៀលសម្រាប់រៀបចំបន្ទប់សិស្សរៀនបណ្តោះអាសន្នផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ