ខេត្តកំពត រៀបចំពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ -២១ មិថុនា ២០១៩
June 11, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត នៅសាលាស្រុកអង្គរជ័យ។

      អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត បង ប្អូន អុំ ពូ មីង អតីតយុទ្ធជន សរុបប្រមាណ៤៨០ នាក់។

     ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ផ្តើមចេញពីការអនុវត្ត គោលនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី  ធ្វេីឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយុទ្ធពលខេមរភូមិន្ទ កងនគរបាលជាតិ និងអតីតយុទ្ធជនតែមួយ ធ្វើឲ្យទឹកដីកម្ពុជាទទួលបានការឯកភាពជាតិ មានសុខសន្តិភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល ដែលធ្វើឲ្យប្រជាជន និងអតីតយុទ្ធជនគ្រប់រូប ចងចាំជានិច្ច នូវវីរភាពក្នុងការការពារ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ 

     ជាក់ស្តែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងដល់អតីតយុទ្ធជន ពិសេសការអនុវត្តគោលនយោបាយអតីតយុទ្ធជន ដោយសម្តែងនូវការដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ដោះស្រាយជីវភាព ទាំងស្មារតី និងសម្ភារៈ ថវិកា ជាបន្តបន្ទាប់។ ពិសេស ដើម្បីបង្កើនភាពងាយស្រួល ក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា សហការជាមួយ ធនាគារដៃគូរ បានដាក់ឲ្យដំណើរការសេវាប្រើប្រាស់បើកប្រាប់តាមប្រព័ន្ធធនាគារ (អេ ធី អឹម) និងបានផ្តល់ប័ណ្ណ ប.ស.ស ជូនដល់អតីតយុទ្ធជន ដើម្បីជាប្រយោជន៍ ពិនិត្យនិងព្យាបាលជម្ងឺដោយឥតបង់ប្រាក់។ 

     បន្ថែមលើនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាងលំនៅដ្ឋានជូនអតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ព្រមទាំងបានបង្កើតនូវគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពរបស់យោធិន និងអតីយុទ្ធជន ពិសេសនៅខេត្តកំពត មានភូមិអភិវឌ្ឍន័យោធិនពិការតាកែន កោះស្លា ស្ថិតនៅស្រុកឈូក។

    ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់អតីតយុទ្ធជន  និងយោធិនទាំង  ៤៣៥នាក់ ក្នុងម្នាក់ៗ២០,០០០ រៀល ស្មើនឹង ៨,៧០០,០០០រៀល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ