អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្រ្តីបសុព្យាបាលខេត្ត បន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋ
June 10, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ចំនួនទៅតាមផែនការ ពីព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន អាចបង្កឲ្យសត្វមានជម្ងឺបាន។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី) ឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិច អាចអោយសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។

      ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចម្បងដែលបណ្តាលអោយផ្ទះជំងឺ អ៊ុតក្តាម នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បណ្តាលឲ្យសត្វគោ ជាង ២០០ក្បាល បានឈឺជាបន្តបន្ទាប់ ហើយអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះព្យាបាល និងធ្វើទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានយកសត្វមកចាក់ចាក់ថ្នាំវ៉ាក់សាំងបង្កាជម្ងឺនាពេលនេះ សូមជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនទាន់បានចាក់ថ្នាំវ៉ាក់សាំងបង្កាជម្ងឺសត្វ គោ ក្របី របស់ពួកគាត់ ហើយមន្រ្តីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងបន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ ដល់សត្វពាហនៈជូលប្រជាពលរដ្ឋ ដល់មូលដ្ឋានតែម្តង ដោយមិនគិតប្រាក់ឡើយ៕

      លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាន ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ត្រូវចេះតាមដានពីអារៈជំងឺសត្វរបស់ពួកគាត់ឲ្យបានទៀងទាត់ ដើម្បីឲ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញ៉ាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឲ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជាសវាងទុកបណ្តោយរហូតដល់សត្វងាប់ ដែលនាំឲ្យខាត់បង់សេដ្ឋកិច្ចក្រុមគ្រួសារ។

      បើតាមការបញ្ជាក់របស់លោក ខៀវ សុថុន ប្រធានការិយាល័យផលិកម្ម និងបសុព្យាបាលខេត្តប៉ៃលិន បានឲ្យយដឹងថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានសត្វគោ ប្រមាណជាង ៨០០០ក្បាល ហើយក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ មន្រ្តីជំនាញបសុព្យាបាលខេត្ត បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសត្វគោ ក្របី បានចំនួន ៤៥៦៥ក្បាល ក្នុងនោះជម្ងឺសារទឹក ចំនួន ២៩២៥ក្បាល និងជម្ងឺអ៊ុតក្តាមចំនួន ១៦៤០ក្បាល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ