វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំទី០៤ អាណត្តិទី២
December 12, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧នេះ នៅសាលាស្រុករំដួល មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំទី០៤ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ។ សមាសភាពអញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ និងប្រធានអង្គភាពលទ្ធកម្មចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុក និងការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រីមេឃុំ ជំទប់ ស្មៀនឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយក នាយិកាទាំងអស់ក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ថា ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សានៅក្នុងអង្គវេទិកានៅថ្ងៃនេះ មានដូចជា ៖ ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២.ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការចុះសំបុត្រអត្រានុកូលដ្ឋាន សុខភាពអនាម័យ ការងារដីធ្លី ការងារបរិស្ថាន អគ្គិសនី និងការបោះបង់ការសិក្សា ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ