អភិបាលខេត្តកំពង់ចាម៖ មានផ្លូវល្អ ពិតជាបានរួមចំណែកលេីកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសេីរឡេីង
June 10, 2019 អ្នកទស្សនា :

     បើយើងមានផ្លូវល្អពិតជាបានរួមចំណែកលេីកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែប្រសេីរឡេីង។ មានផ្លូវមានក្តីសង្ឃឹម នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះកាន់តែធូរធារ និងរីកចម្រើនជាលំដាប់ ព្រោះ បើមានផ្លូវស្អាតតំបន់នេះនឹងមានកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ជីភាពរបស់បងប្អូននៅទីនេះពិតមានការរីក ចម្រើនជាក់ជាមិនខាន។នេះជាការលើកឡើងរបស់  ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក្នុពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់  (DBST)ប្រវែង៤,៥០០ម៉ែត្រ  ទទឹង៦ម៉ែត្រ តាមរង្វង់មូលស្គន់ខាងកើតសាលាស្រុកជើងព្រៃកាត់ភូមិស្គន់ទៅបឹងជ្រោយ  ស្ថិតឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាមនាព្រឹកចន្ទ  ៨កេីត  ខែជេស្ឋ  ឆ្នាំកុរ  ឯកស័ក  ព.ស  ២៥៦៣  ត្រូវនឹងថ្ងៃទី១០  ខែមិថុនា  ឆ្នាំ២០១៩  ។
        ឯកឧត្តម គួច ចំរើន អភិបាលបានលើកឡើងថាៈនៅពេលដែលយើងមានផ្លូវល្អពិតជាបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពកាន់ប្រសើឡើង។មានផ្លូវល្អងាយស្រួលធ្វើដំណើរ កាត់បន្ថយការចំណាយ ងាយស្រូលក្នុងការដឹកភោគផលកសិកម្មដែលខ្លួផលិតបានយកមកលក់នៅទីផ្សាដើម្បីទ្រទ្រុងសេដ្ឋកិច្ចគ្រួសារពិសេសការទាក់ទាញនូវភ្ញៀវទេសចរមកកាន់ទីនេះកាន់តែច្រើន ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលពីវិស័យនេះផងដែ។
       ឯកឧត្តម គួច ចំរើន អភិបាលបានបញ្ជាក់ថាៈនៅកន្លែងណាមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទីនោះជីវភាពរបស់ប្រជាពលរដ្ឋមានការប្រែប្រួលជាលំដាប់។ក្រោមកាករាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្រោមនយោបាយឈ្នះ ឈ្នះបានធ្វើឱ្យប្រទេសជាតិមានសុសន្តិភាពពេញផ្ទៃប្រទេ ប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាពពេញលេញ។បច្ចុប្បន្ននេះប្រទេស ជាតិមានសុខ សន្តិភាព ទើបយើងមានឱកាសធ្វើការអភិវឌ្ឍឱ្យមានរីកចម្រើនលើគ្រប់វិស័យ ពិសេសការស្ថាបនាផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់បំផុត ទាំងផ្លូជាតិក៏ដូចផ្លូវលំជនបទដែដើម្បីសម្រាលការលំបាករបស់ប្រជាពល រដ្ឋក្នុងការធ្វើដំណើរ។ ព្រោះបណ្តាញផ្លូវគមនាគមន៌គឺជាសសៃឈាមនៃសេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចគ្រួសារដ៏សំខាន ទើបរាជរដ្ឋាភិបាលបានយកចិតទុកខ្ពស់ក្នុងការកសាងផ្លូវជនបទដើម្បីផលប្រយោជន៍របសប្រជាពលរដ្ឋយើង។
       ឯកឧត្តមគួច ចំរើន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រជាប់ផ្លូវមួយខ្សែនេះឱ្យត្រូវចូលរួមសហការជាមួយក្រុមការងារសាងសង់ដើម្បីឱ្យការស្ថាបនាផ្លូវនេះបានឆាប់រហ័សហើយក្រុមអ្នកសាងសង់ត្រូវគោរពតាមបទដ្ឋានស្តង់ដាបច្ចេកទេសដើម្បីធានាដល់ការប្រើប្រាស់បាន យូរអង្វែងនិងផ្តល់ការងាយស្រួលជូនប្រជាពលរដ្ឋផងដែរ។យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានស្រាប់និងមិនត្រូវជឿឧបាយកលណាមួយដែលនាំមកនូវភាពអថិរភាពដល់សន្តិសុខសង្គមហើយបងប្អូនត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោរពច្បាប់ចរាចរទាំងអស់គ្នា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ