អភិបាលខេត្តត្បូងឃ្មុំ អមដំណើរសម្តេចក្រឡាហោម ស ខេង ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នាខេត្តត្បូងឃ្មុំ
June 11, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គ.ស.ច.គ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ(ទល់មុខវិទ្យាល័យ ហ៊ុន សែនពញាក្រែក) ដោយមានអ្នកចូលរួមជាង៤០០០នាក់។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានបង្កើតឡើង ដើម្បីពញ្ញាក់ស្មារតីអ្នកប្រើ ប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់ លើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកំរិតទាប និងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យ បណ្តាលមកពីបើកបរហួសល្បឿនកំណត់, ស្រវឹងបើកបរ, ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់ជាដើម និងក្នុងគោលបំណង ឈានទៅរួមគ្នាលុបបំបាត់ភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ