អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមចែកស្រូវពូជសែនក្រអូប ១០តោន ជូនដល់ប្រជាកសិករ ៣៨៨ គ្រួសារ
June 11, 2019 អ្នកទស្សនា :

       ប្រជាកសិករក្នុងស្រុកបរិបូណ៌ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថនា ឆ្នាំ២០១៩ សម្ដេចចៅហ្វាវាំង គង់  សំអុល ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង  អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៣៨៨ គ្រួសសារ ក្នុងស្រុកបរិបូណ៌ មកពី ៣៧ភូមិ លើ ៧ឃុំ ក្នុងពិធីចែកស្រូវពូជសែនក្រអូប ដល់កសិករ ៣៨៨ មក ឃុំ អញ្ចាញរូង ឃុំពេជចង្វារ ឃុំចក ឃុំពពេល ឃុំខុនរ៉ង ឃុំផ្សារ និងពន្លៃ។

      ក្នុងពិធីនេះអមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៌ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពងឆ្នាំង ឯកឧត្តម ប៉ែន សំបូរ ទីប្រឹក្សាសម្តេចចៅហ្វាវាំង  និងមានការចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលស្តីទី អភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត មន្ទីរអង្គភាព ជំុវិញខេត្ត ស្រុកបរិបូណ៌ មេភូមិ និងប្រជាកសិករប្រមាណ ៣៨៨ នាក់។
      ស្រូវពូជដែលត្រូវចែកជូននាឱកាលនោះគឺបានធ្វើការបែងចែកទៅតាមដ្ឋាននៃទំហំផ្ទៃដីរបស់កសិករដែលគាត់មាន និងសម្ដចបានឧបត្ថម្ភថវិកាដល់ប្រជាកសិករមកទទួលស្រូវពូជនាពេលនោះក្នងម្នាក់ៗទទួលបាននូវសារុងចំនួន ១ និងថវិកា ២០,០០០រៀល បន្ថែមទៀត។

      ក្នុងឱកាលនោះសម្ដេចបានផ្ដល់នូវអំណោយដ៏ថ្លៃថ្លាជូនដល់សាលាបឋមសិក្សាយុគន្ធរ ជាសម្ភារៈប្រើប្រាស់ និងសម្ភារៈសិក្សារួមមាន៖
-ម៉ាស៉ីនភ្លើងចំនួន ១ គ្រឿង (តម្លៃ)=៤៥០$
-ម៉ូទ័របូមទឹក និងទុយយោ(តម្លៃ)=២៥០$
-កៅស៊ូតង់ ទំហំ4x6ម៉ែត្រ ចំនួន ៣០តង់
-អង្ករចំនួន ៣០បាវ ក្នុង ១បាវ ៥០គីឡូក្រាម
-ផ្ដល់ជូនសៀវភៅសរសេរសិក្សានុសិស្សម្នាក់ៗទទួលបាន ២ក្បាល ប៉ិច ខ្មៅដៃ ១ដើម កូល័រ ១ប្រអប់ និងថវិកា ៥,០០០រៀល
-ទូរទុក្ខដាក់សម្ភារៈសិក្សាបណ្ណាល័យ ០៤ ទូរ
-ហ្វឺតសរសេរក្ដាខៀន ២០ ដើម
-កន្ត្រៃចំនួន ០៥ គ្រឿង
-កាំបិតសម្រាប់ កាត់ក្រដាស់ ចំនួន ០៤ គ្រឿង
-ប្រដាប់កិបក្រដាស ចំនួន ០៥ គ្រឿង
-ទឹកហ្វឺតចំនួន ០២ ឡូ
-អំបោសផ្កាស្មៅ និងអំបោសជ័រ ២០ 
-ច្រាស់មានដងរុញ ចំនួន ០៥
-ប្រដាប់ជូតឥដ្ឋចំនួន ០៥
-ប្រដាប់កើបសម្រាម ០៥
-ច្រាសបោកខោអាវ ០៥
-ធុងដាក់សម្រាមចំនួន ០៥
-សាប៊ូរូបទា ចំនួន ១២ដប
-សាប៊ូឈួសការ៉ូ ចំនួន ០២ធុង និងប្រដាប់ជូតដោយមានធុងសាប៊ូចំនួន ០២ គឿង ផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ