អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រជុំ ស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យដីធ្លីស្ថិតនៅភូមិចំការកៅស៊ូ និងភូមិជើងគោ ស្រុកព្រៃនប់
June 10, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ ស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យដីធ្លីស្ថិតនៅភូមិចំការកៅស៊ូ និងភូមិជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅសាលា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។
       លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិ យោដីខេត្តព្រះសីហនុមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ឃុំជើងគោ ស្រុកព្រៃនប់ ជាតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើម្បីចេញបណ្ណសម្គាល់ម្ចាស់អច លនៈវត្ថុ មានពីរភូមិ ភូមិចំការកៅស៊ូ និងភូមិជើងគោ សរុបចំនួន ៧១៨ក្បាលដី ក្នុងនោះ ភូមិចំការកៅស៊ូមានចំនួន ៣៧៩ក្បាលដី ភូមិជើងគោ មានចំនួន ៣៣៩ក្បាលដី ហើយគណកម្មការសូរិយាដីមនិងនៅចាំការតវ៉ារបស់បងប្អូនប្រជាពករដ្ឋរយពេល១៥ថ្ងៃ  ។ 
      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដោយគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ អនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវស្របតាមគោលនយោ បាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គម ។ ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនក្នុងពេលបិទផ្សាយ ដើម្បីធានានូវភាពសុក្រិត ត្រឹមត្រូវក្នុងការចេញប័ណ្ណនៅក្នុងភូមិចំការកៅស៊ូ ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ រយៈ ពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលា ឃុំជើងគោ ដើម្បីធានានូវភាពសុក្រិតត្រឹម ត្រូវជាលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ដើម្បីឱ្យម្ចាស់ដី ឬអ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវ ឬដាក់ពាក្យបណ្ដឹងជំទាស់តវ៉ា ប្រសិនបើពិនិត្យឃើញថាមានលក្ខណៈខុសឆ្គង ហើយមន្ត្រីនៅប្រចាំការកន្លែងបិទផ្សាយ ។ 
      ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរប្រជាពលរដ្ឋ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលបង្កជាអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រ ភេទ ចូលរួមគោរពចរាចរណ៍ ពិសេសអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ