សាលាខេត្តបន្ទាយមានជ័យ បានប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
June 10, 2019 អ្នកទស្សនា :

     នៅសាលាខេត្តបន្ទាយមានជ័យ មានរៀបចំពិធី ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន  ដេីម្បី​ត្រួត​ពិនិត្យ  និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ  និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤  របស់​រាជរដ្ឋាភិបាលកម្ពុជា  ដែលដើរតួនាទីសំខាន់ក្នុងការដឹកនាំសម្របសម្រួល គាំទ្រដល់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងលើកការអភិវឌ្ឍន៍មូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី  ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដោយ​មានការអញ្ជើញចូលរួម  សមាជិក រដ្ឋសភា  ព្រឹទ្ធសភា ព្រមជាមួយ​ឯកឧត្តម  អ៊ុំ  រាត្រី  អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  លោក-លោកស្រី ប្រធានមន្ទី~អង្គភាព មន្ត្រីរាជការ  សមត្ថ​កិច្ច ពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់បានចូលរួមផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែក​ជំរុញ​​ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ ផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​នីតិ​កាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ​ដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌសំដៅបន្តអនុវត្តកម្មវិធីនយោបាយ​ប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ ឯកឧត្តមបានបន្តទៀតថា ក្រុម​ការងារ​ថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បី​ប្រជាពល​រដ្ឋ​​នៅ​ក្នុងមូលដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារគ្រប់ថ្នាក់ដែល​បាន​ប្រកាស​នាពេលនេះត្រូវបន្តការយកចិត្តទុកដាក់បើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីអនុវត្តន៍​គោល​នយោបាយ​ក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការដើម្បីដោះស្រាយ​សម្រាប់អនុវត្តន៍អោយ​មាន​ប្រសិទ្ធ​ភាព​ផងដែរ។ ឯកឧត្តម ក៍បានក្រើនរំលឹកដល់អាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច​ត្រូវពង្រឹងយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សុវត្ថិភាពស្ថេរក្នុងសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានកាន់តែរឹងមាំ ល្អប្រសើរ និងសូមឲ្យទាំងមន្ត្រីពាក់ព័ន្ធ រួមនឹងក្រុមការងារ​ត្រូវបន្តខិតខំដោះស្រាយបញ្ហា កង្វល់ តម្រូវការ និងបម្រើសេវាសាធារណៈឲ្យកាន់តែល្អ លឿន និងមានការស្រលាញ់ជឿទុក្ខចិត្តពីប្រជាពលរដ្ឋ។ គឹមអាន

ប្រភព៖ ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ