រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៨ និង បណ្ដាឆ្នាំពាក់ព័ន្ធ
June 08, 2019 អ្នកទស្សនា :

      នៅសាលប្រជុំ រដ្ឋបាល ខេត្ត កំពង់ឆ្នាំង  បាន បើកកិច្ចប្រជុំពិធីបិទ សវនកម្មផ្ទៃក្នុងសម្រាប់ ការិយបរិច្ឆេទ ឆ្នាំ២០១៨ និង បណ្ដាឆ្នាំពាក់ព័ន្ធ នារសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ។

      កិច្ចប្រជុំ បិទ សវនកម្មនេះ មាន ការអញ្ជើញ ជាអធិបតី ពី សំណាក់ ឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាល ខេត្ត កំពង់ឆ្នាំង  ឯកឧត្តម ជឺ  សាន  អគ្គនាយរង សវនកម្មផ្ទៃក្នុង  នៃអគ្គនាយកដ្ឋាន ក្រសួង មហាផ្ទៃ  និង មាន ការ ចូល រួម ពី លោក លោកស្រី ប្រតិភូ អគ្គនាយកដ្ឋាន សវកម្មផ្ទៃក្នុង  លោកនាយក នាយករង រដ្ឋបាល សាលាខេត្ត  នាយក នាយករងទីចាត់ ប្រធាន អង្គភាព  និង មន្ត្រីជំនាញពាក់ព័ន្ធ ។

     ជាលទ្ធផល  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត  បានទទួល យក អនុសាសន៍  ល្អៗ ដើម្បី កែលំអរ ដែល សវនករ បាន ចុះ សវកម្ម លើ ឯកសារ  និង ការ អនុវត្ត ការងារ ផ្សេងៗ ដែល បាន វិភាគ និង រកឃើញថា នៅ មាន ចំណុច ខ្វះខាត។

      ព្រមជាមួយគ្នានោះដែរ នៅ ក្នុង របាយការណ៍ សវនកម្ម ផ្ទៃក្នុង  ក៏បាន លើក ឡើង ពី ការរីក ចម្រើន របស់ ខេត្ត កំពង់ឆ្នាំង ដែល បច្ចុប្បន្ន នេះ ខេត្ត កំពង់ឆ្នាំង  ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល ខេត្ត  ឃើញ ថា មាន ការ រីក ចំរើន គួរឱ្យ កត់ សម្គាល់ ។ 

     ទន្ទឹម នឹង មានការរីក ចម្រើននោះ ឯកឧត្ត ម អគ្គនាយក រង ក៏បាន ស្នើ ឱ្យ រដ្ឋបាល ខេត្ត អនុវត្ត ឱ្យ បាន ត្រឹម ត្រូវ តាម សេចក្ដីណែនាំ  និង ខ្លឹម សារគតិយុត្ត ផ្សេងៗទៀត ដើម្បីលុប បំបាត់ ភាព អសកម្ម មួយ ចំនួន តូច  និង ធ្វើយ៉ាង ណា ឱ្យ រដ្ឋបាល ខេត្ត អនុវត្ត ការងារ ប្រកបដោយ ប្រសិទ្ធភាព  និង ប្រសិទ្ធផល  និង មានការអភិវឌ្ឍបន្តបន្ទាប់ទៀត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ