ខេត្តក្រចេះ បេីកសិក្ខាសាលាស្ដីពី មេរៀនជីវិតសម្រាប់យុវជនលេីកទី១២ "យុវជន និងការវិនិយោគដេីម្បី អនាគត "
June 08, 2019 អ្នកទស្សនា :

      ថ្ងៃទី ០៨  ខែ មិថុនា  ឆ្នាំ ២០១៩នេះ   ក្នុង គោលបំណង បង្កេីត ឱកាស ឱ្យ ក្មួយ សិស្ស និស្សិត  និង យុវជន ខេត្ត ក្រចេះ  យេីង ទទួល នូវ ចំណេះ ដឹង  និង ដំបូន្មាន ល្អៗ ពី សំណាក់ ឥស្សរជន  និង រៀម ច្បង ដែល ទទួលបាន ជោគជ័យ ក្នុង ការ សិក្សា  និង អាជីវកម្ម ការងារ ដេីម្បី ចែករំលែក មេរៀន ជីវិត  បទពិសោធន៍ ការ សិក្សា  អាជីព ការងារ  និង ជីវិត ជូន ដល់ និស្សិត  និង សិស្សានុសិស្ស នៃ វិទ្យាល័យ ទាំង ១១ក្នុង ខេត្ត ក្រចេះ  ក្រោម អធិបតីភាព ឯកឧត្ដម  ងី  តាយី  រដ្ឋ លេខាធិការ ក្រសួង សេដ្ឋកិច្ច  និង ហិរញ្ញវត្ថុ  និង ជា ប្រធាន កិត្តិយស សមាគម និស្សិត សិស្ស ខេត្តក្រចេះ  និង លោក ជាក់  ម៉េង ហ៊ាង  អភិបាល រង ខេត្ត តំណាងឯកឧត្តម  វ៉ា  ថន  អភិបាល ខេត្ត ក្រចេះ  និង មាន ការ អញ្ជើញ ចូល រួម ពី មន្ទីរ  អង្គភាព ក្នុង ខេត្ត  សាស្ត្រាចារ្យ ល្បី ៗ ជាច្រើន ជាវាគ្មិន កិត្តិ យស  ព្រមទាំង សិស្សានុសិស្ស  និស្សិត  យុវជន យ៉ាងច្រើន កុះករ ។ 

     លោក ជា ក់ ម៉េង ហ៊ាង  អភិបាល រង ខេត្ត  បាន សម្ដែង ក្ដី រំភើប  និង មាន មោទនភាព ចំពោះ សហគម និស្សិត សិស្ស ខេត្តក្រចេះ   និង ចំពោះ សណ្ដាន ចិត្ត របស់ អ្នក ខេត្ត ក្រចេះ  បាន មាន ប្រសាសន៍ ថា  ស្ទេីរ តែមិនអាច  ជឿ បាន ថា ខេត្ត ដ៏ ឆ្ងាយ  ដាច់ ស្រយាល នៅ ភូមិ ភាគ ឦសាន នៃ ប្រទេស កម្ពុជា យើង  អាច បង្កើត បាន នូវ សមាគម ដ៏ មាន តម្លៃ  និង កិត្តិយស ដ៏ ធំធេង សម្រាប់ ខេត្ត  និង សង្គម ជាតិ យើង ទាំង មូល  ដែល កាល ពី មុន អ្នក ទីក្រុង យល់ ថា អ្នក ខេត្ត ក្រចេះ ជា ជនជាតិ ព្នង  ឬ ជន ជាតិ គួយ ជា ដេីម ។ លោក  បាន បន្ត ទៀត ថា  ក្មួយៗ ពិត ជា មាន សំណាង ណាស់  ដែល មាន  ថ្នាក់ ដឹកនាំ ប្រកប ដោយ គតិ បណ្ឌិត របស់ សម្ដេច អគ្គ មហា សេនា បតី តេជោ  ហ៊ុន  សែន  បាន ធ្វើ ឱ្យ តំបន់ ទី ស្ងាត់ជ្រងំ ក្លាយ ជាទី ជួប ជុំ បណ្ដុំ ទៅ ដោយ ទីផ្សារ  ទីឆ្ងាយ ដាច់ ស្រយាល ក្នុងពី រាជធានី ភ្នំ ពេញ  ក៏បង្រួញ ទី មក ជិត បង្កេីយ ជា ដេីម ។  តួយ៉ាង ខេត្តក្រចេះ សព្វថ្ងៃ បាន ក្លាយជា ខេត្ត ដ៏ ស្រស់ ត្រកាល ជា ទី ទេសចរណ៍  សម្រាប់ ភ្ញៀវ ជាតិ  និង អន្តរជាតិ  និង មាន ផ្លូវ ធ្វើ ដំណើរ ចំណាយ ពេល ត្រឹម តែ ៤  ទៅ ៥ម៉ោង  ប៉ុណ្ណោះ ពី ទីក្រុង ភ្នំ ពេញ ខុស  ពី សម័យ មុន ដែល ចំណាយ ពេល ០២ថ្ងៃ នោះ  ដោយ សារ បណ្ដាញ ហេដ្ឋារចនាសម្ពន្ធ  ស្ពាន  ថ្នល់ ត្រូវ បាន សាងសង់ ឡេីង ស្ទេីរ គ្រប់ ទិស ទី ។ ជាក់ស្តែងខេត្តក្រចេះយើង មានសកលវិទ្យាល័យរដ្ឋមួយកន្លែង ដែលបង្កើតឡើងដោយប្រមុខដឹកនាំ រដ្ឋាភិបាល រួមថ្នាក់ដឹកនាំគ្រប់លំដាប់ ស្របតាមអនុសាសន៍ ខេត្ត១  មានសកលវិទ្យាល័យរដ្ឋមួយ ក្នុងគោលបំណងកាត់បន្ថយគម្លាតនៃការបន្តការសិក្សា និងបំពេញនូវតម្រូវការសិក្សានៅប៉ែកឦសាន្ត។ 

ឯកឧត្ដម  ងី  តាយី  រដ្ឋ លេខាធិការ ក្រសួង សេដ្ឋកិច្ច  និង ហិរញ្ញវត្ថុ  និង ជា ប្រធាន កិត្តិយស សមាគម និស្សិត សិស្ស ខេត្តក្រចេះ មាន ប្រសាសន៍ ថា  សិក្ខា សាលា ដែល បាន រៀប ចំ នា ពេល នេះ  គឺ ជា វេទិកា ដ៏ មាន សារៈសំខាន់ ណាស់ សម្រាប់ និស្សិត  និង សិស្សានុសិស្ស  ក្នុង ការ ទទួល បាន ព័ត៌មាន  មេរៀន ជីវិត  និង បទ ពិសោធន៍ ថ្មី បន្ថែម ទៀត  តាម រយៈ ការ ចែករំលែក របស់ វាគ្មិន ដែល មាន វត្តមាន នៅ ទី នេះ  ចំពោះ បេសកកម្ម របស់ សមាគម  គឺ  ជួយ ដោះ ស្រាយ  និង សម្រាល ដល់ ការ លំបាក  និង កង្វះ នៃ ព័ត៌មាន សិក្សា  សម្ភារៈ សិក្សា  និង ការ ផ្ដល់ ប្រឹក្សា នានា ពាក់ព័ន្ធ នឹង  ការ សម្រេច ចិត្ត ជ្រើសរើស ជំនាញ សិក្សា  ដេីម្បី ឈោង ចាប់ យក មុខ របរ ឬ ការងារ មួយ យ៉ាង សមរម្យ សម្រាប់ ខ្លួនឯង  ក៏ ដូចជា សម្រាប់ ជួយ ដល់ គ្រួសារ  និង ប្រទេស ជាតិ ។ 

ឆ្លៀត ក្នុង ឱកាស នោះ  ឯកឧត្ដម  ងី  តាយី  បាន ផ្ដាំផ្ញើ ដល់ សិស្សានុសិស្ស  និស្សិត  និង យុវជន ទាំងអស់  ដើម្បី អភិវឌ្ឍ ខ្លួន ឱ្យ បាន ល្អ ប្រសើរ បំផុត  និង ក្លាយ ខ្លួន ជា ទំពាំង ដ៏ ល្អ សម្រាប់ ស្នង នូវ ឬស្សី  ពោល គឺ ជា សរសរ ទ្រ ដ៏ រឹងមាំ ជួយ ទ្រទ្រង់  និង កសាង ជាតិ យើង ទៅ អនាគត ជា បន្ត ទៀត ។ ឯកឧត្ដម  បាន អំពាវនាវ ដល់  ឯកឧត្តម  លោក ឧកញ៉ា  លោក ជំទាវ  លោក  លោក ស្រី  អ្នក នាង កញ្ញា  មិន ថា តែ អ្នក ក្រចេះ នោះទេ  គឺ ពី គ្រប់ សំណាក់ មជ្ឈដ្ឋាន ជាតិ  និង អន្តរជាតិ  មេត្តា បន្ត ការ ចូលរួម ចំណែក ជាមួយ សមាគម  ដេីម្បី ឲ្យ សមាគម នេះ ក្លាយ ទៅ ជា ទ្រនំ  ដ៏ សុខសាន្ត  ជា អ្នក ប្រឹក្សា  និង អាណាព្យាបាល ដ៏ កក់ក្តៅ  ឬ ជា ម្ដាយ តែ មួយ របស់ សិស្ស  និស្សិត  ពី ទី ជន បទ មក សិក្សា នៅ រាជ ធានី ភ្នំពេញ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ