ខេត្តកណ្តាល និងប៊ិញយឿន អបអរសាទរខួបអានុស្សាវរីយ៍លើកទី៥២ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម
June 08, 2019 អ្នកទស្សនា :

      ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងសិស្សានុសិស្ស នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ចំនួន៥០០នាក់ទទួលបានអំណោយមនុស្សធម៌ ពីប្រតិភូខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

      ដើម្បីសំដែងនូវការ សាមគ្គីភាព ស្រឡាញ់រាប់អាន រវាងខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបអានុស្សាវរីយ៍លើកទី៥២ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តប៊ិញយឿង ដឹកនាំដោយលោកស្រី ដាំង ធិគីមវ៉ាញ់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យគីមវ៉ាញ់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងសិស្សានុសិស្សចំនួន៥០០នាក់ មកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ។
      មានប្រសាសន៏ក្នុងពិធីចែកអំណោយមនុស្សធម៌លោកស្រី ដាំង ធិគីមវ៉ាញ់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យគីមវ៉ាញ់ថា លោកស្រីមានភាពសប្បាយរីករាយ ដែលបានមកទស្សនកិច្ចនៅទឹកដីកម្ពុជា ពិសេសបានមកដល់ក្នុងទឹកដីខេត្តកណ្ដាល និងបានធ្វើការងារសប្បុរសធម៌ ជូនដល់ប្រជាជនក្រីក្រនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្ដាល។ លោកស្រីបន្ថែមថាក្រុមហ៊ុនអចលនទ្រព្យគីមវ៉ាញ់ មានគោលបំណង គឺឆ្ពោះទៅរកការជួយទៅដល់ប្រជាជនដែលមានជីភាពក្រីក្រ និងកំពុងជួបការពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។ លោកស្រីក៏បានឱ្យដឹថា ចំពោះខ្លួនលោកស្រីផ្ទាល់ក៏ធ្លាប់ឆ្លងកាត់នូវជីវភាពក្រីក្រផងដែរ លោកស្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ មិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតឡើយ ត្រូវមានការខិតខំតស៊ូដើម្បីអនាគតរបស់យើងទៅថ្ងៃក្រោយទៀត ព្រោះការខិតខំតស៊ូរបស់យើងនៅថ្ងៃនេះ នឹងទទួលបានជោគជ័យនៅថ្ងៃអនាគត។
       លោកស្រីបន្ដថា នេះគឺជាលើកទី២ហើយ ដែលលោកស្រីបាននាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តកណ្ដាល ដែលលើកទី១នៅពីឆ្នាំ២០១៧។ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធដែលបានបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យក្រុមហ៊ុនបានបំពេញភារកិច្ចក្នុងការងារមនុស្សធម៌ ជូនដល់ប្រជាជនក្រីក្រ នៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនាឱកាសនេះ។ ហើយអំណោយមនុស្សធម៌ដែលបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សមានដូចជា មួកការពារសុវត្ថិភាព អាវភ្លៀង កត្តាបសិស្សានុសិស្ស និងថវិកាមួយចំនួនដែលមានទឹកប្រាក់សរុបស្មើនឹង៥០ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយកាដូ។
        លោកស្រី ហ៊ុ កុសនី អភិបាលរងខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រដែលមានជីភាពលំបាកមកទទួលអំណោយមនុស្សធម៌នៅពេលនេះ គឺរស់នៅតាមប្រឡាយ ទំនប់ មកទីសង្កាត់ព្រែកហូរ និងសង្កាត់កំពង់សំណាញ់ ក្នុងក្រុងតាខ្មៅចំនួន២៨០នាក់ និងប្រជាពលរដ្ឋក្រីក្រមកពីស្រុកកណ្តាលស្ទឹងចំនួន១២០នាក់ ព្រមទាំងសិស្សានុសិស្សចំនួន១០០នាក់។ លោកស្រីអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ ប្រតិភូខេត្តប៊ិញយឿង ពិសេសក្រុមហ៊ុនអចលនទ្រព្យគីមវ៉ាញ់ ដែលបាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងសិស្សានុសិស្ស ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលនេះបង្ហាញឱ្យឃើញនូវ សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ រវាងខេត្តយើងទាំងពីរ កណ្តាល-ប៊ិញយឿង។ លោកស្រីសង្ឃឹមថាប្រតិភូខេត្តប៊ិញយឿង ពិសេសក្រុមហ៊ុនអចលនទ្រព្យគីមវ៉ាញ់ ដែលមានលោកស្រីដាំង ធិគីមវ៉ាញ់ ជាប្រធាន នឹងបន្តជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទៀតផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ