ខេត្តបាត់ដំបង៖ ពិធីបើកការដ្ឋានស្តាឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ខ្សែ គឺប្រព័ន្ធធារាសាស្ត្រអន្លង់រុន និងប្រព័ន្ធធារាស្ត្រតាម៉ៅ
December 12, 2017 អ្នកទស្សនា :

ថ្ងៃ អង្គារ ០៩រោច ខែមិគសិរ ឆ្នាំរការ ព.ស ២០៥៦១ ត្រូវនឹង ព្រឹកថ្ងៃទី ១២ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម សៀក សុភ័ក អ្នកសម្របសម្រួលកម្មវិធី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តាឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចំនួន០២ខ្សែ គឺប្រព័ន្ធធារាសាស្រ្តអន្លង់រុន និងប្រព័ន្ធធារាស្រ្តតាម៉ៅ ដែលរៀបចំដោយកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ខេត្តបាត់ដំបង (Rice-SDPនៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានគម្រោង Rice-SDP ខេត្តព្រៃវែង និងកំពង់ធំ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធជាមួយគម្រោង មន្ត្រីគម្រោង Rice SDP ខេត្ត ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល សរុបចំនួន ប្រមាណ៣៥០នាក់ ។ ប្រព័ន្ធរាសាស្រ្តចំនួន០២ខ្សែដែលត្រូវបានបើកការដ្ឋានមាន ប្រព័ន្ធធារាសាស្រ្តអន្លង់រុន ប្រឡាយមេប្រវែង ៤,១០ គីឡូម៉ែត្រ ប្រឡាយរងប្រវែង ១២,២៨ គីឡូម៉ែត្រ និងប្រព័ន្ធធារាសាស្រ្តតាម៉ៅ ប្រឡាយមេប្រវែង ៤,៨០ គីឡូម៉ែត្រ ប្រឡាយរង ប្រវែង៦,៧៣ គីឡូម៉ែត្រ ស្ថិតក្នុងឃុំអន្លង់រុន ស្រុុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ