អភិបាលខេត្តកោះកុង ដឹកនាំក្រុមការងារពិនិត្យដល់ទីតាំងចាក់បំពេញអាចម៍ដី ធ្វើឲ្យបិទផ្លូវទឹកចរាចរណ៍ទូករបស់ប្រជាពលរដ្ឋ
June 07, 2019 អ្នកទស្សនា :

ថ្ងៃសុក្រ ៥ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យដល់ទីតាំងចាក់បំពេញអាចម៍ដី ធ្វើឲ្យបិទផ្លូវទឹកចរាចរណ៍ទូករបស់ប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្បែរវត្តប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ការបិទផ្លូវទឹកនេះមិនត្រឹមតែបិទផ្លូវចរាចណ៍ទូកនោះទេ អាចនឹងបង្កជាហានិភ័យជំនន់លិចផ្នែកខាងលើទៀតផង។ ក្រោយពីបានពិនិត្យមើលលក្ខណៈបច្ចេកទេស ទីតាំងនោះនឹងតម្រូវឱ្យសាងសង់ស្ពានជាប្រភេទឈើ ឬស្ពានបាឡេ ដោយត្រូវគិតអំពីកម្ពស់នីវ៉ូទឹកខ្ពស់បំផុត និងកម្ពស់ទូក ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋមអាចចេញចូលទូកបាន។ មុននឹងបិទបញ្ចប់កិច្ចប្រជុំនេះ លោក អន ភារៈ ក៏បានស្នើឱ្យរដ្ឋបាលមូលដ្ឋានត្រូវរក្សាទុកព្រៃកោងកាងនៅតំបន់នោះ សំដៅសម្រាប់ផលប្រយោជន៍ទេសចរណ៍ សហគមន៍ និងអាចកាត់បន្ថយរលកកម្តៅផង៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ