ខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២០-២០២៤
June 07, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ០៥កើត ខែជេស្ឋឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២០-២០២៤ ក្រោមអធិបតីភាពលោក រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំនន្ទីរអាគារ"ខ" សាលាខេត្តស្វាយរៀង។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានក្រុមការងារកសាងផែនការខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីផែនការអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

     លោក រស់ ផារិទ្ធិ អភិបាលរង ខេត្តស្វាយរៀង មានប្រសាសន៍ថា ដើម្បីអោយការរៀបចំផែនការអភិវឌ្ឍន៍ខេត្តស្វាយរៀងបានចំគោលដៅអាទិភាព និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺថ្នាក់ក្រោមជាតិត្រូវរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួនអោយបានចំទិសដៅត្រូវមានការចូលរួមពីគ្រប់ស្ថាប័ននិងអង្គការ សហគម និងវិស័យឯកជននានានៅក្នុងខេត្ត។

     លោកបន្តថា កិច្ចប្រជុំនេះជាវេទិកាមួយសំរាប់អោយសមាជិកសមាជិកាទាំងអស់ពិភាក្សាកែលំអរលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំលើចក្ខុវិស័យ គោលដៅ គោលបំណងនៃការអភិវឌ្ឍន៍ឆ្លើយតបទៅនិងស្ថានភាពជាក់ស្តែងរបស់ខេត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។

     លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គប្រជុំទាំងអស់ត្រូវធ្វើយ៉ាងណាត្រូវពិនិត្យពិភាក្សាសេចក្តីព្រាងផែនការនេះត្រូវធានាបាននូវសង្គតិភាពនៃឋានុក្រមទួនាទីខ្លឹមសារ និងលំដាប់លំដោយនៃការអភិវឌ្ឍន៍រវាងយុទ្ធសាស្រ្តចតុកោណជាមួយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិតាមវិស័យសំដៅធានាអោយចំគោលដៅនិងយុទ្ធសាស្រ្តទាំងឡាយដែលបានគ្រោងក្នុងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំខាងនេះធ្វើយ៉ាងណាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់និងទទួលបានលទ្ធផលល្អក្នុងការអភិវឌ្ឍន៍ខេត្ត៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ