ក្រុមការងារថ្នាក់ជាតិត្រូវសហការជាមួយអាជ្ញាធរដែនដីបន្តដោះស្រាយសំណូមពរតម្រូវការនិងចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
June 07, 2019 អ្នកទស្សនា :

     លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិង ជាប្រធានក្រុមការងារថ្នាក់ជាតិ បានជំរុញបែបនេះ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក៏ឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

      លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍បន្តថាៈដើម្បីគាំទ្រ និង រួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ  ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល
នយោបាយ និង កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានសម្រេចចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំប្រទេស។ 

     លោកហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយសំណូមចាំបាច់និងសំណូមពរតម្រូវការកាន់តែសកម្មជាងមុនជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ