រដ្ឋបាលខេត្តសៀមរាប ទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន
June 07, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានជួបជួបសម្តែងការគួរសម រវាងរដ្ឋបាលខេត្តសៀមរាប និងប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលាខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម ZHANG XU អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងប្រតិភូអមដំណើរ ហើយក៏មានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកស្រី នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងលោកប្រធានការិយាល័យវិនិយោគ នៃទីចាត់ការផែនការ និងវិនិយោគខេត្ត។

       ក្នុងកិច្ចជួបពិភាក្សានេះផងដែរ  លោកស្រីអភិបាលរងខេត្ត  ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងប្រតិភូអមដំណើរ  ដែលបានមកធ្វេីទស្សនៈកិច្ចប្រទេសកម្ពុជា  ជាពិសេសខេត្តសៀមរាបតែម្តង  ហេីយលោកស្រីក៏បានសំណូមពរដល់ប្រតិភូដែលអញ្ជេីញមក  ពេលត្រលប់ទៅវិញជួយផ្សព្វផ្សាយដល់វិនិយោគ  និងអ្នកទេសចរណ៍  ឲ្យមកធ្វេីការវិនិយោគ  និងធ្វេីដំណេីរកំសាន្តកាន់តែច្រេីនមកប្រទេសកម្ពុជា  ជាពិសេសខេត្តសៀមរាបផ្ទាល់។ 

      ឯកឧត្តម ZHANG XU អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក៏មានប្រសាសន៍ថា  និងជួយជម្រុញក្រុមហ៊ុន  ក៏ដូចជាអ្នកវិនិយោគទាំងអស់   ឲ្យមកធ្វេីកាវិនិយោគនៅប្រទេសកម្ពុជា ។ 

      លោក ស្រីអភិបាលរង  តំណាង ឯកឧត្តម  អភិបាល ខេត្ត   និងក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏សូមថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់  និងសូមស្វាគមន៍នូវគម្រោងវិនិយោគ  និងកិច្ចសហការល្អៗ  ដេីម្បីភាពរីកចម្រេីន  និងជោគជ័យទាំងអស់គ្នា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ