រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់លោក លោកស្រីម្ចាស់ផ្ទាំងប៉ាណូ និងរបារកាត់ទទឹងផ្លូវ ម្ចាស់អាជីវកម្មផលិតស្លាកយីហោ នានាក្នុងខេត្ត
June 07, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីការដាក់តាំងរូបភាព តួអក្សរ រចនាបទ និងខ្លឹមសារនៅតាមស្លាកយីហោប៉ាណូ របារកាត់ទទឹងផ្លូវ និងផ្ទាំងផ្សព្វផ្សាយនៅទូទាំងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកស្រី គួច ចន្ថាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរព័ត៌មាន មន្ទីរទេសចរណ៍ មន្ទីរវប្បធម៏ និងម្ចាស់អាជីវកម្មផលិតស្លាកយីហាវ ប៉ាន់ណូផងដែរ នាព្រឹកថ្ងៃសុក្រទី០៧ខែឧសភាឆ្នាំ២០១៩។

      ក្នុងឱកាសនេះដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់លោក លោកស្រីម្ចាស់ផ្ទាំងប៉ាណូ និងរបារកាត់ទទឹងផ្លូវ ម្ចាស់អាជីវកម្មផលិតស្លាកយីហោ នានាក្នុងខេត្តព្រះសីហនុ ក្នុងការផលិត និងដាក់តាំងរូបភាព តួអក្សររចនាបទ និងខ្លឹមសារ នៅតាមស្លាកយីហោ ប៉ាណូ របារកាត់ទទឹងផ្លូវ និងផ្ទាំងផ្សព្វផ្សាយអោយមានខ្លឹមសារត្រឹមត្រូវតាមក្បួនខ្នាតដូចខាងក្រោម÷
-ត្រូវសរសេរ៣(បី)ភាសារួម: មានអក្សរខ្មែរ អក្សរអង់គ្លេស អក្សរបរទេសនានាដែលម្ចាស់អាជីវកម្មពេញចិត្ត
-អក្សរខ្មែរត្រូវសរសេរមកពីលើបន្ទាប់មកអក្សរបរទេសនៅពីក្រោមដោយមានទំហំតូចជា ១/២ នៃទំហំអក្សរខ្មែរ។អក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៍និងវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួន ណាត។ 
-ទម្រង់អក្សរខ្មែរសរសេរលើស្លាកយីហោ ត្រូវយកទម្រង់អក្សរខ្មែរយូនីកូដ ដែលមានឈ្មោះថាខ្មែរមូលឡាយ។
-ផ្ទៃស្លាកយីហោត្រូវមានពណ៌ទឹកសមុទ្រ ករណីអក្សរនៃស្លាកយីហោចាប់ជាប់ជញ្ជាំងអគារគឺមិនកំណត់អោយមានពណ៌ផ្ទៃស្លាកយីហោទេអាស្រ័យទៅតាមពណ៍ជញ្ជាំងអាគារ។
-ហាមដាច់ខាតការដាក់តាំងរូបភាព រចនាបទ ដែលធ្វើឲ្យអាប់ឱនដល់វប្បធម៌ជាតិ និងអត្តសញ្ញាណជាតិ។
-រាល់ការដាក់តាំងរូបភាព អក្សរ រចនាបទខ្មែរ និងខ្លឹមសារនៅតាមស្លាកយីហោប៉ាណូ របាកាត់ទទឹងផ្លូវ និងផ្ទាំងផ្សព្វផ្សាយ ត្រូវមានច្បាប់អនុញ្ញាតពីមន្ទ្ទីរជំនាញនិងអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទើបអាចដាក់តាំងបាន៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ