អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានដែកបេទ្បេតិ៍មួយកន្លែង ស្ថិតនៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាទ្បាបរិវ៉ាត់
June 07, 2019 អ្នកទស្សនា :

      នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុក ឃុំ បានចុះពិនិត្យការដ្ឋានស្ថាបនាស្ពានដែកបេទ្បេតិ៍ អូរគន្ធា មានប្រវែង៤៨ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតនៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

      ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏ចុះពិនិត្យទីតាំងដែលត្រូវត្រៀមរៀបចំធ្វើរង្វង់នៅចំណុចត្រើយម្ខាងស្ពានមេគង្គ ដើម្បីសម្រួលដល់ចរាចរណ៍ជូនប្រជាពលរដ្ឋទៅមកឆ្លងកាត់តំបន់នោះឲ្យមានភាពល្អប្រសើរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ