រដ្ឋបាលខេត្តព្រះសីហនុ ធ្វើពិធីប្រគល់ និងទទួលរថយន្តបូមលូ ០១គ្រឿង និងធុងសំរាម ២០០
June 07, 2019 អ្នកទស្សនា :

      លោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុន ប៊ីអេសលែន & ហូម និងក្រុមហ៊ុន អ៊ីស្តលែនអេន ហូម និងលោក ជំទាវ បានប្រគល់រថយន្តបូមលូចំនួន ០១គ្រឿង និងធុង សំរាមចំនួន ២០០ធុង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ។

      ពិធីប្រគល់ និងទទួលរថយន្តបូមលូ និងធុងសំរាម ២០០ ធ្វើនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិ បាលខេត្តព្រះសីហនុ  នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩។

     ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោក ឧកញ៉ា លី សេងឃាង និងលោកជំទាវ  ដែលបានផ្តល់រថយន្តបូមលូ និងធុងសំរាមចំនួន ២០០ ដើម្បីសម្រួលក្នុងការបូមស្តារលូក្នុងក្រុង ព្រះសីហនុ ដោយសារបច្ចុប្បន្នយើងនូវខ្វះឡានសម្រាប់បូម ស្តារលូក្នុងក្រុងឡើងវិញ និងធុងសំរាមយកទៅដាក់តាមទីសាធារណ ដើម្បីបរិស្ថាន អនាម័យ ក្នុងក្រុងព្រះ សីហនុ ។

     ឯកឧត្តមអភិបាលខេត្តព្រះ បានបញ្ជាក់ថា រថយន្តបូមលូចំនួន ០១គ្រឿងនេះ ប្រគល់ជូនមន្ទីរសា ធារណៈការ និងដឹកជញ្ជូនជាអ្នកប្រើប្រាសគ្រប់គ្រង និងការថែទាំ ដើម្បីប្រើប្រាស់បម្រើដល់ការបូមស្តារលូក្នុងខេត្តព្រះសីហនុ ដោយឡែកធុងសំរាមចំនួន ២០០ធុង ប្រគល់ជូនមន្ទីរបរិស្ថាន និងសាលាក្រុងព្រះសីហនុ យកទៅប្រើប្រាស់តាមតម្រូវការនៅតាមទីសាធារណក្នុងក្រុងព្រះសីហនុ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ