អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា
June 07, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០០៧ - ២១ មិថុនា ២០១៩)ចនាថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

      លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនអោយបានល្អប្រសើរ ជាបន្តបន្ទាប់ ។ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុនីតិសម្បទា ក៏ដូចជា ស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានាបានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ខ្ញុំសូមលំឱនកាយ គោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមថ្លែងអំណរគុណប្រកបដោយសេចក្តីស្រលាញ់ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងក្រុមគ្រួសាររបស់បងប្អូនដែលបាន នឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ នាងខ្ញុំនឹងបន្តប្រពៃណី ក្នុងការដឹកនាំល្អ និងអនុវត្តការងារអោយបានល្អប្រសើរ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងផលប្រយោជន៍នានា របស់បងប្អូនអតីតយុទ្ធជនយើង និងបន្តគាំទ្រ ជម្រុញ និងគៀងគរ ស្វែងរកមូលនិធិពីសប្បុរសជននានា ដើម្បីធ្វើការដោះស្រាយអោយបាន ទាន់ពេលវេលា នូវបញ្ហាលំបាកនានា ជាពិសេសការ ផ្តល់នូវប្រាក់បេឡាមរណៈសង្គ្រោះ អោយបានតាមគោលការណ៍កំណត់៕​មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ