ខេត្តក្រចេះ ប្រារព្វទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ឆ្នាំ ២០១៩
June 07, 2019 អ្នកទស្សនា :

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍លើកឡើងថា ៖ គ្រោះថ្នាក់សុទ្ធតែអាចជៀស ផុតបាន ប្រសិនអ្នកប្រើប្រាស់ផ្លូវគ្រប់រូបបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ មានសីលធម៌ យោគយល់អធ្យាស្រ័យ ចេះស្រលាញ់ជីវិតខ្លួនឯង ឯកឧត្តមបានលើកឡើងក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសាលមហោស្រព្វខេត្ត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ រៀបចំដោយស្នងការរដ្ឋាននគរបាលខេត្ត សហការជាមួយមន្ទីរសាធារណរណៈការ និងដឹកជញ្ជូន ។ ពិធីនេះមានការអញ្ជើញចូលរួមពីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមយុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៤៨០នាក់ ។

      ក្នុងពិធី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានបញ្ជាក់ពីរបាយការណ៍ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ផ្អែកតាមផែនការសកម្មភាព របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផែនការសកម្មភាព របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពអនុវត្តជាក់ស្តែងរបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ និងកម្លាំពាក់ព័ន្ធ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺដោយមានការខិតខំបំពេញភារកិច្ចគ្រប់ភាគីពាក់ព័ន្ធ ធ្វើឲ្យគ្រោះថ្នាក់ថយ១៩ លើក ស្មើ១៩,៣៨% ( ៧៩ លើ ៩៨លើក ) ចំនួនមនុស្សស្លាប់ថយ ៤ នាក់ ស្មើ ១០,៥២% ( ៣៤ លើ ៣៨ នាក់ ) និងរបួស ថយ ៤៥ នាក់ ស្មើ ២៩,៨០% ( ១០៦ លើ ១៥១ នាក់ ) ។ លោកបន្តថា ៖ កត្តាគ្រោះថ្នាក់ដោយសារល្បឿន នៅមានហានីភ័យខ្ពស់ជាងកត្តាផ្សេងៗ ដែលត្រូវយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យល្បឿនចល័ត ចុះឡើងតាមភូមិសាស្រ្ត និងចំណុចដែលងាយគ្រោះថ្នាក់ ។ អ្នកបើកបរយានយន្ត បានដឹងអំពីគោលដៅត្រួតពិនិត្យល្បឿន ពាលមកជិតគោលដៅ ដាក់ម៉ាសុំត្រួតពិនិត្យល្បឿន ពួកគាត់បានបន្ថយល្បឿនរថយន្តតាមផ្លាកសញ្ញាកំណត់ល្បឿន លុះពេលបើកផុតគោលដៅ អ្នកបើកបរបានបន្ថែមល្បឿនវិញ ដើម្បីបានឆាបើទៅដល់គោលដៅថែលត្រូវទៅ ។ រថយន្តដឹកសំពីងសំពោង និងមិនមានឯកសារគ្រប់គ្រាន់ គឺពុំចូលចំណត់រថយន្ត ដើម្បីអោយសមត្ថកិច្ចគោលដៅដើមត្រួតពិនិត្យទេរថយន្តទាំងនេះអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ។
     មានប្រសាសន៍បន្ថែមពីឯកឧត្តមអភិបាលខេត្ត វ៉ា ថន បញ្ជាក់ថា៖បន្ទាប់ពីបានតាក់តែងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់នេះពេញមួយឆ្នាំ២០១៦ ទទួលបាននូវលទ្ធផល វិជ្ជមានដែលបានកាត់បន្ថយគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួស ។ យើងបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់នេះ នៅឆ្នាំបន្តបន្ទាប់ទៀត ជាក់ស្តែង រយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ទទួលបាននូវលទ្ធផល វិជ្ជមានដែលបានកាត់បន្ថយគ្រោះថ្នាក់ ចំនួនអ្នកស្លាប់និងអ្នករបួស ។ លើសពីនេះទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអនុវត្តគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល សម្រេចបានក្នុងការជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋ ដូចជា ការសម្រេចលុបចោលបណ្ណបើកបរប្រភេទក១ ការទទួលស្គាល់ភាពស្របច្បាប់នូវការកាន់កាប់យានយន្តដែលប្រជាពលរដ្ឋកំពុងមាន ការបញ្ចុះតម្លៃសេវា ធ្វើបណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ការសម្រួលផ្តល់សេវា ។ ក្នុងនោះដែរឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឲ្យបន្តជម្រុញឱ្យបានជោគជ័យតាមទិសដៅ ដែលបានដាក់ចេញដោយអនុគណៈកម្មការសុវត្ថិ-ភាពចរាចរណ៍ផ្លូវគោកខេត្ត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ