អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំងមុខតំណែងលោកវេជ្ជបណ្ឌិត ទែន សាបុណ្យ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត
June 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំងមុខតំណែងលោកវេជ្ជបណ្ឌិត ទែន សាបុណ្យ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមក្នុងពិធីនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះ អភិបាលរងខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី បុគ្គលិកសុខាភិបាលទាំងអស់ដែលមានវត្តមានសរុបប្រមាណជាង ១០០ នាក់។
      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជ ការ និងបុគ្គលិកសុខាភិបាលទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវបន្តខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ។
២-ត្រូវពង្រឹងរបៀបរបបការងារឲ្យបានល្អ និងបែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់តាមមុខជំនាញរៀងៗខ្លួន។
៣-ត្រូវចៀសវាងឲ្យបាននូវទំនាស់ផ្សេងៗ ជាពិសេសទំនាស់ផលប្រយោជន៍ ។
៤-មន្ត្រីបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវគោរពម៉ោងពេលបំពេញការងារ ។
៥-មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈនិងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោងនិងមិនត្រូវធ្វេសប្រហែសធ្វើឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។
៦-ត្រូវបន្តខិតខំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត។
៧-ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
៨-សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយត្រូវប្រើឥរិយាបទនិងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ។
៩-ត្រូវរៀបចំបែងចែកនិងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អ តាមរយៈការពង្រាយបុគ្គលិកសុខាភិបាលដែលមានសមត្ថភាពជំនាញច្បាស់លាស់ ទាំងនៅទីក្រុង និងជនបទ ។
១០-ទន្ទឹមនេះ មន្ទីរសុខាភិបាលខេត្ត ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពថែទាំសុខភាព ជាពិសេសសមត្ថភាពធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ។
១១-ត្រូវបន្តយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសនៅរដូវភ្លៀងនេះ ដែលតែងតែកើតមាននូវជំងឺគ្រុនឈាម ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ