អាជ្ញាធរខេត្តប៉ៃលិន ចុះពិនិត្យ និងរុះរើស្លាកយីហោអាជីវកម្មដែលខុស ឬគ្មានច្បាប់ ដើម្បីពង្រឹងការអនុវត្តច្បាប់អាជីវកម្ម
June 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ កន្លងមករដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយ និងណែនាំដល់អាជីវករដែលបានលើកស្លាកយីហោក្នុងការប្រកបអាជីវកម្មផ្សេងៗ នៅតាមកន្លែងអាជីវកម្មនានា ឲ្យបានត្រឹមត្រូវ និងមានច្បាប់អនុញ្ញាតិពីអាជ្ញាធរដែនដី ស្របតាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាកំណត់ ដែលការថ្លែងបែបនេះគឺធ្វើឡើងនៅនាថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

      ឯកឧត្តមបន្តថា៖ ដើម្បីអនុវត្តច្បាប់អោយមានប្រសិទ្ធភាព រដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការរុះរើ ស្លាកយីហោ របស់អាជីវករចិនដែលបានលើកស្លាកយីហោខុសបច្ចេកទេសចេញ ហើយអាជ្ញាធរមូលដ្ធានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវសហការជាមួយមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធធ្វើការណែនាំពីនិតិវិធីនៃការដាក់ស្លាកយីហោឲ្យបានត្រឹម ត្រូវស្របតាមច្បាប់ គឺទី១.ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ។ ២.ត្រូវសរសេរអក្សរបរទេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរ។ ទី៣.ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេស ទី៣អាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរដែរ។

      សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះមន្រ្តីជំនាញពាក់ព័ន្ធ និងកងកំលាំងគ្រប់លំដាប់ថ្នាក់ បានធ្វើការរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួន០២ទីតាំង ដែលទីតាំងទី១.គឺជាភោជនីយដ្ឋានចិនឈ្មោះថា ឌឺហ្គជររហ្វវល និងទីតាំងទី២.គឺជា superrich the best casino ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ