រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានី ខេត្ត
June 06, 2019 អ្នកទស្សនា :

      នៅសាលាខេត្តព្រះសីហនុបានបើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ២០១៨របស់រដ្ឋបាលរាជធានី ខេត្ត ក្រោមការដឹកនាំដោយ លោក ស៊ុត ចាន់ថន នាយករងរដ្ឋបាល លោក វិន ប្រុស អនុនាយកដ្ឋានរដ្ឋបាល រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាត់ការផែនការវិនិយោគ អង្គភាពលទ្ធកម្ម តំណាងទីចាត់ការហិរញ្ញវត្តុ និងមន្រ្តីបច្ចេកទេស   ដើម្បីពិភាក្សាអំពី លទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្ត នារសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៩។

      កិច្ចប្រជុំនេះមានគោលបំណង៣ចំនុចជាគោលដែលមានដូចជា៖ ១.ពិនិត្យនីត្យានុកូលភាពសំណុំឯកសារគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០១៨ ទាំងអស់ដែលពាក់ព័ន្ធ, ២.ចុះត្រួតពិនិត្យ និងវាយតម្លៃលើលក្ខណៈបច្ចេកទេសនៅទីតាំងជាក់ស្តែងរបស់គម្រោងអភិវឌ្ឍរាជធានី ខេត្តឆ្នាំ២០១៨, ៣.ពិភាក្សាអំពី: របាយការណ៍ស្តីពីការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ២០១៨, របាយការណ៍ស្តីពីការរៀបចំ  និងការអនុវត្តគម្រោងអភិវឌ្ឍឆ្នាំ ២០១៩, របាយការណ៍ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០១៩-២០២១) និង (២០២០-២០២២), កិច្ចដំណើរការនៃការកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ (២០១៩-២០២៣), ការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី/ខេត្ត និងទិសដៅអនុវត្តក្នុងឆ្នាំបន្តបន្ទាប់, របាយការណ៍ស្តីពីការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចនានាដែលរដ្ឋបាលរាជធានី ជាភាគី ក ឬ ខ, បញ្ហាផ្សេងៗ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ