អភិបាលរងខេត្តកោះកុង ចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រងឧទ្យានជាតិបូទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង
June 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង នៅឧទ្យានជាតិបូទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រខេត្តកោះកុង ដែលបានប្រព្រឹត្តទៅ នៅមន្ទីរបរិស្ថានខេត្តកោះកុង។

      សិក្ខាសាលានេះមានគោលបំណងឲ្យមានការពិនិត្យ និងផ្តល់យោបល់ទៅលើការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ក៏ដូចជាការផ្សព្វផ្សាយ និងទទួលយកយោបល់បន្ថែម ដើម្បីឲ្យមានការរៀបចំកាន់តែមានសុក្រឹត្យភាព ក្នុងគោលបំណងការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងប្រកបដោយចីរភាព។

      ឧទ្យានជាតិបូទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ត្រូវបានបង្កើតកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ តាមរយៈសិក្ខាសាលានាថ្ងៃនេះ ក្រុមការងារនឹងកំណត់បានតំបន់គ្រប់គ្រងចំនួន ៤៖ ១.តំបន់ស្នូល, ២.តំបន់អភិរក្ស, ៣.តំបន់ប្រើប្រាស់ដោយចីរភាព និង៤.តំបន់សហគមន៍។ តំបន់ស្នូល និងតំបន់អភិរក្ស មានតែមន្ត្រីឧទ្យានុរក្ស និងក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអ្នកសិក្សាស្រាវជ្រាវ ឬបុគ្គលដែលទទួលការអនុញ្ញាតប៉ុណ្ណោះ ទើបអាចចូលទៅក្នុងតំបន់នោះ។

      ដោយឡែកតំបន់ប្រើប្រាស់ដោយចីរភាព អាចឲ្យមានការអភិវឌ្ឍ គម្រោងវិនិយោគជាដើម។ ឯតំបន់សហគមន៍ គឺជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ប្រជាពលរដ្ឋអាចស្នើសុំប័ណ្ណកម្មសិទ្ធិបាន ប៉ុន្តែត្រូវសុំគោលការណ៍មកក្រសួងបរិស្ថានជាមុនសិន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ