អភិបាលខេត្តរតនគីរី ប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត
June 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមងធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

      កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យ វាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ដែលកើតមានកន្លងមកនៅក្នុងខេត្ត ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ និងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនសម្រាប់អនុវត្តខាងមុខ។

      ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្នុងខេត្តទាំងអស់ ដែលបានអនុវត្តបានល្អក្នុងការទទួលខុសត្រូវលើតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

      ឯកឧត្តម បានជំរុញឲ្យគណៈបញ្ជាការការឯកភាពក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងនូវវិន័យ បង្កើនភាពម្ចាស់ការក្នុងការគ្រប់គ្រងឆ្លើយតបសភាពការណ៍ណាមួយ ពង្រឹងការឯកភាពផ្ទៃក្នុង ម្ចាស់ការដោះស្រាយឲ្យបានទាន់ពេលវេលានៅរាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ពង្រឹងការគ្រប់គ្រងបញ្ហាការទាមទារ ឬតវ៉ានានា ឆ្លើយតបបានទាន់ពេលវេលានូវតាមមតិសាធារណៈដែលបានលើកឡើង ព្រមជាមួយគ្នានេះ មន្ត្រីរាជការ កងកម្លាំងត្រូវពង្រឹងលើការអនុវត្តតួនាទីបន្ថែមទៀត ដោយកែប្រែនូវឥរិយាបថការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ