អភិបាលខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌សង្រ្គោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ
June 05, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញនាំយកអំណោយសប្បុរសធម៌សង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិសនីកាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រុម១៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះ សីហនុ ដោយមានការចូលរូមពីអភិបាលរងក្រុង ចៅសង្កាត់លេខ១ នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ចូលរួមសោកស្តាយ នៃគ្រោះមហន្តរាយដោយសារអគ្គិភ័យកាលពីយប់នោះ និងបានផ្តាំផ្ញើរសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តែងតែគិតគូរពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍  និងនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់បាយដោយសារយើងមិនដឹងនោះទេ។

      ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តខ្ពស់នូវបញ្ហាអគ្គិសនីភ័យ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសចៀសឲ្យឆ្ងាយពីគ្រឿង ញៀន ល្បែងស៊ីសងគ្រប់ប្រភេទ  និងចូលរួមគោរពច្បាប់ចរាចរណ៍។

      អំណោយកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះអគ្គីភ័យ ទទួលមានអង្ករ ៥០គីឡូក្រាម តង់ ០១ មី ០១កេស ត្រីខ ១០កំប៉ុង កន្ទេល ០១ ឃីតមួយកញ្ចប់ (ក្រមា០១ មុង០១ ភួយ០១ សារ៉ុង០១) និងថវិកា ១.០០០.០០០ រៀល ដោយឡែកអំណោយរបស់សង្កាត់លេខ១ មាន អង្ករ ៥០គីឡូ ក្រាម មី០១កេស កន្ទេល០២ ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០១យួរ ប៊ីចេង ០១គីឡូក្រាម ប្រេងឆា ០២ដប ថវិកា ៣០០.០០០រៀល។ សាលាខេត្តព្រញសីហនុ ឧបត្ថម្ភថវិកា ១.០០០.០០០រៀល។ ក្នុងឱកាសនោះឯកឧត្តម យន្ត មីន ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០ដុល្លាអាមេរិក និងមានសប្បុរសជនបាំនចូលជារួមថវិកាបន្ថែមទៀតផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ