ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជំនឿ-សាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឲ្យជីវិត និងសហគមន៍យើងគ្មា
December 11, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស២០១៧នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជំនឿ-សាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឲ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមានសិក្ខាកាមនិមន្ត-អញ្ជើញចូលរួមមកពីសាសនាចម្រុះ រួមមាន ព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា សាសនាមហាយាន និងសាសនាបាហៃ ដែលមានព្រះសង្ឃ ចំនួន ៦០អង្គ និងគ្រហស្តចំនួន ១៤៥នាក់ ស្រី ១៥នាក់។ ដំណើរការអង្គសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌កិច្ចសន្ទនាអន្តរសាសនាដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រះរាជាណាចក្រកម្ពុជា គាំទ្រផែនការយុទ្ធសាស្រ្តនិង កម្មវិធីសុខដុមនីកម្មសាសនារបស់ក្រសួងធម្មការ និង សាសនា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការជួយឧបត្ថម្ភពីអង្គការ Danmission ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ