អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍គណៈប្រតិភូឡាវក្នុងការអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ
June 05, 2019 អ្នកទស្សនា :

      លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍គណៈប្រតិភូឡាវដឹកនាំ ដោយឯកឧត្តម សូនីសាយ ស៊ីផានដុន H.E Sonexay SIPHANDONE ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឡាវ អញ្ជើញបំពេញទស្សន កិច្ចនៅខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ៥ខែមិថុនា ឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

      ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិ ភូឡាវ ដឹកនាំដោយឯកឧត្ដម សូនីសាយ ស៊ីផានដុន H.E Sonexay SIPHANDONE ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុ ដើម្បីទស្សនាក្នុងទីប្រជុំជនក្រុងព្រះសីហនុ តាមតំបន់ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ និងទស្សនៈកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានគម្រោងចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាល នៃគណ:អភិ បាលខេត្តព្រះសីហនុផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ