រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពល័ក្ខខ័ណ្ឌការងារដល់មន្ត្រីរដ្ឋបាល
June 05, 2019 អ្នកទស្សនា :

      នៅសាលប្រជុំ (ខ) សាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពល័ក្ខខ័ណ្ឌការងារដល់មន្ត្រីរដ្ឋបាល។ កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះសាលាស្រុក និងស្មៀនឃុំ ចូលរួមផងដែរ។

      គោលបំណងនៃការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នាថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះ គឺដើម្បីរៀបចំលក្ខខណ្ឌការងារ ពង្រឹងគុណភាព ប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់មន្ត្រីបុគ្គលិក ដែលកំពុងបម្រើការងារក្នុងរចនាសម្ព័ន្ធសាលាខេត្ត ក្រុង/ស្រុក នាពេលបច្ចុប្បន្ន។ 

      ដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ការអនុវត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានមនុស្សអោយមានប្រសិទ្ធភាព និងស្របតាមគោលការណ៍នយោបាយជាតិស្ដីពីវិមជ្ឈការ និងវិសហមជ្ឈការ ផងដែរ ៕ មុនីរម្យ

ប្រភព៖ ខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ