អភិបាលខេត្តព្រះសីហនុ ប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋ ស្តីពីការចូលរួមធ្វើលូទឹកកខ្វក់ផ្លូវលេខ៥០០ក្នុងខេត្ត
June 04, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានបើកកិច្ចប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋដែលរស់នៅផ្លូវលេខ៥០០ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

      លោក ណុប ហេង ប្រធានមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា លូរទឹកកខ្វក់ផ្លូវលេខ ៥០០ មានប្រវែង ១.៨២៥ម៉ែត្រ កំពុងរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ មានតែវិស័យឯកជន និងប្រជាពលរដ្ឋចូលរួមវិភាគទានក្នុងការ រៀបចំដាក់លូរថ្មីឡើងវិញ។ តាមការ សិក្សាផ្លូវនេះដាក់លូរមូលដែលមានមុខកាត់ ១ម៉ែត្រ ដើម្បីរំដោះទឹកកខ្វក់ចេញ បានទាន់ពេលវេលា ដោយសារតែតំបន់នេះ  និងក្លាយជាអគារពាណិជ្ជកម្ម និងសណ្ឋាគារ តម្រូវឱ្យខេត្តរៀបចំប្រព័ន្ធលូទឹកកខ្វក់ឡើងវិញ បញ្ចៀសការហូរទឹកកខ្វក់មកលើទ្រូងផ្លូវនាំឱ្យបាត់បង់សោភ័ណភាព និងបរិស្ថាន។

      ឯកឧត្តម យន្ត មីន បានធ្វើការសំណេះសំណាលលើកឡើងថា រាជរដ្ឋាភិបាលបានឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសិក្សា ដើម្បីធ្វើផ្លូវអទិភាពក្នុងក្រុងព្រះសីហនុ ចំនួន២២ខ្សែ ក្នុងនោះ វិស័យឯកជនចូលរួមធ្វើផ្លូវ ៤ខ្សែ ដោយឡែកផ្លូវលេខ ៥០០នេះ ផ្លូវវានៅល្អ ក៍ប៉ុន្តែវាមានបញ្ហាប្រឈមរឿងលូទឹកកខ្វក់ ដូច្នេះយើងត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់មុន  ដើម្បីឲ្យដំណើរការទៅរលូន ស្នើឲ្យវិស័យឯកជនចូលរួមទាំងអស់គ្នា ក្នុងការរៀបចំប្រព័ន្ធលូរទឹកកខ្វក់នេះឡើងវិញ។

      ឯកឧត្តម យន្ត មីន បន្តថា វិស័យឯកជន ក៍បានចូលរួមធ្វើផ្លូវលេខ៤០០មួយខ្សែ ដែលមន្ទីរសាធារណៈការជាអ្នកបើកការដ្ឋានសាងសង់ មកដល់បច្ចុប្បន្នសាង សង់បានប្រមាណជាង ៣០ភាគរយ ហើយសង្ឃឹមថា វិស័យឯកជន និងបន្តសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការស្ថាបនាផ្លូវ លូ មួយចំនួនក្នុងក្រុងព្រះសីហនុឲ្យបានល្អ សាកសមជាទីក្រុងទេសចរណ៍នាទិសនារតី៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ