អភិបាលរងខេត្តកោះកុង ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អំពីការងារទាក់ទងនឹងការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
June 04, 2019 អ្នកទស្សនា :

      លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អំពីការងារមួយចំនួនទាក់ទងនឹងការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង នាថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

      លោកស្រីអភិបាលរង ស្នើឲ្យសមាជិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់ នឹងការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ហើយត្រូវមានការទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទី ភារកិច្ច ឲ្យការងារសម្រេចបានលទ្ធផលល្អ ក្នុងការផ្តល់ព័ត៌មាន និងកិច្ចសហការ អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ឆ្លើយតបតាមផែនការដែលបានលើកឡើង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ